ភាពរាករូសគឺជាបញ្ហាដែលកើតមានជាញឹកញាប់មួយ។ វាមានមូលហេតុធំៗច្រើនណាស់ដូចជា ការបង្ករោគ ការប្រើថ្នាំ និងបញ្ហារំលាយអាហារ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ករណីខ្លះ ការរាករូសអាចកើតឡើងក្រោយពេលវះកាត់ផង។ តើអ្វីទៅដែលធ្វើឲ្យរាករូសក្រោយវះកាត់រួច?
អ្នកប្រហែលជាដឹងហើយថា ការចង្អោ និងក្អួតអាចជាផលរំខានញឹកញាប់មួយនៃការវះកាត់។ ប៉ុន្តែការរាករូសស្រួចស្រាវ ឬរ៉ាំរ៉ៃពេលខ្លះអាចកើតឡើងដែរ។ ការរាករូសស្រួចស្រាវច្រើនតែបាត់ទៅវិញនៅរយៈពេលមួយទៅពីរ្ថងៃក្រោយ។ ការរាករូសរ៉ាំរ៉ៃវិញអាចកើតឡើងយ៉ាងយូរ ៤សប្តាហ៍។ ប្រភេទនៃការវះកាត់ដែលធ្វើឲ្យប្រឈមកាន់តែខ្ពស់នៃការរាករ៉ាំរ៉ៃមានដូចជា៖
- ការវះកាត់ ថង់ទឹកប្រមាត់
- ការវះកាត់ក្រពះ
- ការវះកាត់ពោះវៀនតូច
- ការវះកាត់ពោះធំ
- ការវះកាត់ខ្នែងពោះវឪន
- ការវះកាត់ថ្លើម
- ការវះកាត់អណ្តើក
- ការវះកាត់លំពែង។
ដូច្នេះតើអ្វីទៅជាមូលហេតុពិតប្រាកដែលធ្វើឲ្យអ្នកខ្លះមានបញ្ហារាករ៉ាំរ៉ៃក្រោយវះកាត់រួច? មានការពន្យល់ច្រើនណាស់ដូចជា៖
- មានបាក់តេរីលូតលាស់ច្រើនជ្រុលនៅជុំវិញកន្លែងវះកាត់
- អាហារចេញពីក្រពះលឿនពេក ដែលរឿងនេះច្រើនតែកើតឡើងនៅពេលវះកាត់ក្រពះ
- ការបឺតស្រូបជីវជាតិក្នុងពោះវៀនកាន់តែពិបាបក ជាពពិសេសបើសិនជាផ្នែកណាមួយនៃពោះវៀនត្រូវបានកាត់
- ទឹកប្រមាត់កើនឡើង ដែលអាចមានលក្ខណៈដូចថ្នាំបន្ទន់លាមក ហើយភាគច្រើនកើតឡើងនៅពេលមានការវះកាត់នៅថង់ទឹកប្រមាត់ ឬថ្លើម។
ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកអាចធ្វើបាននៅផ្ទះដើម្បីជួយសម្រាលដល់អាការៈរាករូសនេះ៖
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់តាមរយៈការញ៉ាំទឹកធម្មតា ឬទឹកផ្លែឈើ
- ជ្រើសរើសអាហារដែលងាយស្រួលរំលាយដូចជា បាយ ដំឡូង
- ចៀសវាងអាហារដែលមានជាតិសរសៃ ខ្លាញ់ខ្ពស់ ឬទឹកដោះគោ។ ចូរព្យាយាមនៅឲ្យឆ្ងាយពីអាហារដែលមានជាតិអាស៊ិត ហិរ ឬផ្អែមខ្លាំង
- ចូរចៀសវាងភេសជ្ជៈដែលផ្ទុកទៅដោយជាតិអាលកុល កាហ្វេអ៊ីន ឬកាបូណាត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរងូតទឹកក្តៅឧណ្ហៗដើម្បីបំបាត់ភាពមិនស្រួលក្នុងពោះ៕