ជំងឺរលាកសន្លាក់ហ្គោដគឺជាទម្រងនៃការរលាកសន្លាក់មួយប្រភេទដែលឈឺចាប់ខ្លាំង ហើយអ្នកច្រើនតែអាចគ្រប់គ្រងជំងឺនេះបានតាមរយៈការប្រុងប្រយ័ត្នចំពោះរបបអាហារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គោលដៅនៃរបបអាហារសម្រាប់អ្នកជំងឺរលាកសន្លាក់ហ្គោដរួមមាន ការចៀសវាងអាហារសម្បូរអាស៊ីតអ៊ុយរិក ដោយសារតែការញ៉ាំអាហារទាំងនេះនឹងធ្វើឲ្យអាការៈជំងឺនេះកាន់តែធ្ងន់ធ្ងរ។ សំណាងដែរ។ មានអាហារផ្តល់សុខភាព និងឆ្ងាញ់ៗច្រើនណាស់ដែលមានចំនួនអាស៊ីតអ៊ុយរិចនេះទាប។ ប្រូខូលីក៏ជាអាហារមួយក្នុងចំណោមអាហារទាំងនោះដែរ។ ខាងក្រោមនេះគឺជាមូលហេតុដែលប្រូខូលីគឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកកំពុងតែរស់នៅជាមួយជំងឺរលាកសន្លាក់ហ្គោដ។
ប្រូខូលីមានរបស់ច្រើនណាស់ដែលវាអាចធ្វើបាន ជាពិសេសនៅពេលនិយាយដល់ការបង្ការជំងឺរលាកសន្លាក់ហ្គោដតែម្តង។
មានសារធាតុ Purine ទាប
Purines គឺជាសារធាតុមួយដែលត្រៀមនឹងក្លាយទៅជាអាស៊ីតអ៊ុយរិក ដែលនាំឲ្យកើតជំងឺរលាកសន្លាក់ហ្គោដ។ ក្នុងឆ្នាំ ២០១៤ ការសិក្សាមួយដែលធ្វើទៅលើចំនួនសារធាតុ Purines ក្នុងអាហារ បានរកឃើញថា ប្រូខូលីមានសារធាតុ Purines នេះ៧០មីលីក្រាមក្នុងទម្ងន់ប្រូខូលី ១០០ក្រាម។ ហេតុដូច្នេះហើយទើបគេចាត់ទុក ប្រូខូលីនៅក្នុងក្រុមអាហារមានសារធាតុ Purines ទាប។ មានន័យថា ប្រូខូលីគឺជាជម្រើសដ៏ល្អសម្រាប់អ្នកជំងឺរលាកសន្លាក់ហ្គោដ។ សម្រាប់អាហារដែលមាន Purine ខ្ពស់វិញគឺទាល់តែមានចំនួន ច្រើនជាង ៣០០មីលីក្រាមក្នុងទម្ងន់អាហារនោះ ១០០ក្រាម។
បង្កើនការញ៉ាំវីតាមីន C
ការញ៉ាំអាហារសម្បូរវីតាមីន C អាចជួយបន្ថយការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដបាន។ វីតាមីន C ជួយបន្ថយកម្រិតអាស៊ីតអ៊ុយរិកក្នុងរាងកាយបាន។
មានអង់ទីអុកស៊ីដង់ខ្ពស់
ប្រូខូលីផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើន (សារធាតុប្រឆាំងការរលាក)។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) របបអាហារផ្តល់សុខភាពដែលផ្ទុកទៅដោយប្រូខូលីអាចជួយប្រឆាំងជំងឺរ៉ាំរ៉ៃភាគច្រើន ដោយរួមទាំងជំងឺរលាកសន្លាក់ហ្គោដថែមទៀតផង៕