ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយអ្នកមិនឲ្យឆាប់ចាស់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ត្រីសាម៉ុន សម្បូរទៅដោយប្រូតេអ៊ីន ដោយអាចធ្វើឲ្យស្បែកអ្នកតឹងណែនជាខ្លាំង ថែមទាំងធ្វើឲ្យស្បែកអ្នកអាចបញ្ចេញពន្លឺបានទៀតផង។ ដូចនេះ អ្នកអាចពិសារបាន ដើម្បីស្បែកដ៏ស្អាតរបស់អ្នក។
- ពពួកសណ្តែកមានផ្ទុកប្រូតេអ៊ីន និងវីតាមីនច្រើន។ ក្រោយពេលដែលអ្នកពិសាររួច ស្បែកថ្មីអ្នកនឹងកើតឡើងលឿន ធ្វើឲ្យមុខអ្នកស្អាតជាខ្លាំង មិនងាយចាស់នោះឡើយ។
- ក្នុងប៉េងប៉ោះ មានផ្ទុកវីតាមីនសេ ព្រមទាំងសារធាតុដែលអាចជួយពន្យារភាពចាស់របស់អ្នក ដោយធ្វើឲ្យស្បែកអ្នកស្អាត ស ភ្លឺ និងម៉ត់។ ដូចនេះ បើអ្នកមិនចង់ឲ្យស្នាមជ្រួញឆាប់កើតមានលើមុខអ្នក អាហារទាំងនេះ អ្នកគួរតែបរិភោគជាដាច់ខាត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)