ក្មេងទើបចេះដើរតេសតាសគ្រប់គ្នាមិនប្រាកដថាមានការលូតលាស់ដូចៗគ្នាទាំងអស់ឡើយ។ ក្មេងខ្លះអាចចាប់ផ្តើមចេះនិយាយនៅអាយុ ១៤ខែ ខណៈពេលដែលក្មេងខ្លះទៀតរហូតដល់ពីរបីឆ្នាំឯណោះ។ ការពន្យាពេលចេះនិយាយនេះកើតឡើងលើកុមារជាច្រើនជុំវិញពិភពលោក ប៉ុន្តែវាមិនមែនមានន័យថា ពួកគេមិនអាចចេះនិយាយឡើយ លុះត្រាតែពួកគេមានជំងឺដែលធ្វើឲ្យនិយាយមិនកើត។ អ្វីដែលជាដំណឹងល្អនោះគឺធា មានវិធីច្រើនណាស់ដែលអ្នកជាឪពុកម្តាយអាចធ្វើបានដើម្បីជួយកូនអ្នកឆាប់ចេះនិយាយ។ 

និយាយយឺតៗ

ចូរបង្កើតចំណុចមួយដើម្បីនិយាយជាមួយកូនអ្នកជាមួយនឹងការប្រើប្រាស់ពាក្យសាមញ្ញក្នុងសម្លេងគួរឲ្យចង់ស្តាប់។ ចូរចាំថា កូនអ្នកនឹងអាចយល់អ្នកកាន់តែច្បាស់បើសិនជាអ្នកនិយាយទល់មុខគេ។ ចូរតាមដានក្រសែភ្នែក និងបន្ថយការនិយាយនៅពេលនិយាយជាមួយគេ។ វាមិនមានបញ្ហាទេបើសិនជាពាក្យដែលគេនិយាយមកអ្នកវិញគឺខុសព្រោះអ្នកអាចកែប្រែគេបានយ៉ាងល្អ។ 

ចាប់ផ្តើមច្រៀង

តើអ្នកមានដឹងទេថា ការច្រៀងឲ្យកូនតូចអ្នកស្តាប់ក៏ជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីជួយគេលូតលាស់នូវការនិយាយស្តីដែរ។ អ្នកប្រហែលជាចាំហើយថា ឪពុកម្តាយអ្នកធ្លាប់ច្រៀងបំពេកាលពីអ្នកនៅក្មេង ដូច្នេះហេតុអ្វីបានជាអ្នកមិនធ្វើដូចគាត់ទៅ? បើសិនជាការលូតលាស់ភាពចេះនិយាយរបស់កូនអ្នកមានលក្ខណៈយឺត អ្នកអាចចាប់ផ្តើមជាមួយនឹងការបង្រៀនចម្រៀងខ្លះដល់គេបាន។ អ្នកនឹងភ្ញាក់ផ្អើលនៅពេលដឹងថា កូនអ្នកចេះប្រើវិធីទំនាក់ទំនងជាមួយនឹងបទចម្រៀង។ 

បិទទូរទស្សន៍

ឪពុកម្តាយខ្លះច្រើនតែបើកទូរទស្សន៍ឲ្យកូនមើលនៅពេលពួកគេត្រឡប់មកផ្ទះដើម្បីកុំឲ្យគេរករឿង។ ជាអសកុសល្យ រឿងនេះមិនអាចជួយដល់ការលូតលាស់ភាពចេះនិយាយរបស់កូនឡើយ។ អ្វីដែលកូនអ្នកត្រូវការគឺទំនាក់ទំនងជាមួយមនុស្សធំ និងណែនាំគេនូវការលូតលាស់ភាពចេះនិយាយ។ ទូរទស្សន៍មិនមែនជាផ្នែកលូតលាស់របស់កូនអ្នកទេ ដូច្នេះចូរបិទវាចោលទៅ។ 

អានសៀវភៅ

សកម្មភាពផ្សេងមួយទៀតដែលអ្នកអាចធ្វើបានជាមួយកូនគឺអានសៀវភៅគ្រប់ពេល។ ចូរពិនិត្យមើលសៀវភៅដែលកូនអ្នកចូលចិត្តមើល មានពណ៌ពេញលេញ និងប្រើពាក្យងាយៗអានដើម្បីកូនអាចធ្វើតាមបាន។ ចូរបង្កើតទម្លាប់អានសៀវភៅគ្រប់ពេលដែលអ្នកអាចធ្វើបាន។ អ្នកនឹងយល់ថា ក្មេងភាគច្រើនចូលចិត្តពេលវេលាអានសៀវភៅនៅពេលគេបានអង្គុយលើភ្លៅអ្នកស្តាប់អ្នកអាន ហើយវាក៏ជាពេលវេលាដែលបង្កើនការលូតលាស់ដល់គេផងដែរ។

លេងជាមួយគេ

ចូរចំណាយពេលវេលាអ្នកលេងជាមួយកូន និងផ្តល់ឲ្យគេចេះបង្កើតជាទំនុកចិត្តលើអ្នកផង។ ចូរនិយាយជាមួយគេ និងបង្ហាញថា អ្នកនូវល្បែកលេងដែលពួកគេចង់លេង។ ហេតុផលមួយទៀតដែលត្រូវការលេងជាមួយកូននោះគឺ ពួកគេនឹងបង្កើតនូវការស្រមើស្រមៃរបស់ពួកគេដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង