ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលនារីគួរតែញ៉ាំ ទើបស្បូនអ្នកមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងឆៃថាវ មានផ្ទុកសារធាតុដែលជួយការពារអ្នកពីជំងឺមហារីក ដោយជួយបង្អាក់មិនឲ្យកោសិកាមហារីកអាចរីកដុះដាលឡើងមកនោះទេ។ ជាពិសេស ស្បូនអ្នកនឹងមានសុខភាពល្អ មិនងាយកើតមានបញ្ហាអ្វីឡើយ។
- ពពួកសណ្តែកក៏អ្នកគួរតែញ៉ាំឲ្យបានច្រើនដែរ ព្រោះក្នុងនោះមានផ្ទុកវីតាមីនច្រើន ដោយជួយស្បូនអ្នកឲ្យដំណើរការល្អ ធ្វើឲ្យស្បូននោះមិនងាយប្រឈមមុខនឹងគ្រោះថ្នាក់អ្វីឡើយ។
- អ្នកគួរតែបរិភោគអាហារដែលមានផ្ទុកវីតាមីនឲ្យបានច្រើន ជាពិសស វីតាមីនC និងE ព្រោះវីតាមីន២ប្រភេទនេះ អាចជួយអ្នកមិនឲ្យប្រឈមមុខនឹងដុំសាច់ដុះក្នុងស្បូនឡើយ។ ដូចនេះ អ្នកគួរតែញ៉ាំអាហារ៣ប្រភេទនេះឲ្យបានច្រើន ទើបស្បូនអ្នកមិនកើតជំងឺមហារីក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)