ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកស្អាតបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែបរិភោគផ្កាខាត់ណាបាន ព្រោះក្នុងនោះសម្បូរទៅដោយសារធាតុដែលអាចជួយប្រឆាំងនឹងភាពចាស់ ថែមទាំងជួយការពារអ្នកឲ្យចៀសពីជំងឺមហារីកបាន។ ជាពិសេស នឹងការពារមិនឲ្យស្បែកអ្នកប្រែជាជ្រួញនោះទេ ដោយតឹងណែនជានិច្ច។
- ក្នុងទឹកឃ្មុណសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន ដែលអាចជួយឲ្យស្បែកអ្នកប្រែជាពណ៌ស៊ីជំពូល ថែមទាំងធ្វើឲ្យស្បែកទន់ និងម៉ត់រលោង មានពន្លឺផងដែរ។ ដូចនេះ អ្នកអាចញ៉ាំទឹកឃ្មុំដើម្បីស្បែកអ្នកបាន។
- នៅពេលដែលអ្នកព្យាយាមញ៉ាំទឹកដោះគោ នឹងធ្វើឲ្យស្បែកអ្នកពិបាកនឹងជ្រួញណាស់ ដោយជួយឲ្យស្បែកអ្នកក្មេងជានិច្ច។ ជាពិសេស អ្នកក៏អាចយកមកធ្វើជាម៉ាសមុខផងដែរ នោះស្បែកអ្នកនឹងសម៉ត់រលោងខ្លាំងណាស់។
- ការ៉ុត មានផ្ទុកសារធាតុដែលជួយកាត់បន្ថយស្នាមជ្រួញលើមុខអ្នក ថែមទាំងជួយធ្វើឲ្យស្បែកថ្មីឆាប់កើតឡើងមកផងដែរ។ ដូចនេះ អ្នកគួរតែញ៉ាំអាហារទាំងនេះ ដើម្បីសម្រស់របស់អ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)