ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការពិសារអាហារក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងពេលដែលអ្នកមករដូវ អ្នកគួរតែបរិភោគអាហារដែលមិនប្រៃពេក ហើយក៏មិនផ្អែមពេក។ ម្យ៉ាងទៀត អ្នកគួរតែពិសារបន្លែ និងផ្លែឈើស្រស់ឲ្យបានច្រើន ហើយគួរតែញ៉ាំសាច់មាន់ និងសាច់ត្រី។ ជាពិសេស អ្នកគួរតែញ៉ាំតិច ហើយចែកជាច្រើនពេល ទើបអាចរំលាយអាហារបានល្អ។
- ដើម្បីសុខភាពរបស់អ្នក ក្នុងពេលដែលអ្នកមករដូវ មុនពេលចូលគេង អ្នកអាចពិសារទឹកដោះគោខ្លះ ហើយក្រោយពេលដែលអ្នកក្រោកពីគេង អ្នកអាចញ៉ាំទឹកឃ្មុំបាន នោះសុខភាពអ្នកនឹងមិនមានបញ្ហាឡើយ។ ដូចនេះ អ្នកអាចពិសារតាមរបៀបនេះ ដើម្បីសុខភាពអ្នកក្នុងពេលធ្លាក់ឈាមច្រើន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)