​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បានឲ្យដឹងថា ស្ត្រី​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ​គឺ​ត្រូវបាន​ដាក់​បម្រាម​អំពី​ភាពគ្រោះថ្នាក់​នៃ​ការ​មិន​បាន​ធ្វើ​តេស្ត Smear​។ រឿង​នេះ​បានមកពី​ការសិក្សា​របស់​អង់គ្លេស​មួយ​ដែល​ពិនិត្យ​ទៅលើ​ឥទ្ធិពល​នៃ​ការរក​ជំងឺមហារីក​មាត់ស្បូន​សម្រាប់​ការអនុវត្ត​ជាក់ស្តែង​។

​នៅ​ប្រទេស​អង់គ្លេស ស្ត្រី​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យចូល​រួម​ធ្វើ​ការពិនិត្យ​រក​ជំងឺមហារីក​មាត់ស្បូន​ជា​រៀងរាល់​បី​ឆ្នាំ​ម្តង​នៅ​ចន្លោះ​អាយុ ២៥ និង ៤៩​ឆ្នាំ ព្រោះ​វា​ជា​ពេលវេលា​ដែល​មហារីក​មួយ​នេះ​អាច​កើតឡើង​ខ្ពស់ និង​ជា​រៀងរាល់ ៥​ឆ្នាំ​ម្តង​សម្រាប់​ស្ត្រី​អាយុ​ចាប់ពី ៥០ ទៅ​៦៥​ឆ្នាំ​។

​ការស្រាវជ្រាវ​នេះ​បាន​តាមដាន​ថា​តើ​វា​មាន​ប្រយោជន៍​ទេ​ក្នុង​ការបន្ត​ពិនិត្យ​រក​ជំងឺមហារីក​មាត់ស្បូន​ទៀត​ក្រោយ​ពី​អាយុ ៥០​ឆ្នាំ និង​ត្រូវ​ឈប់​ពិនិត្យ​ទៀត​ឬ​អត់​នៅ​ពេល​អាយុ ៦៤​ឆ្នាំ​ហើយ​។ ចម្លើយ​ដ៏​ខ្លី​សម្រាប់​សំណួរ​ទាំងពីរ​នេះ​គឺ Yes​។

​ស្ត្រី​សរុប ១៣៤១​នាក់​អាយុ​ពី ៦៥​ទៅ​៨៣​ឆ្នាំ​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ជំងឺមហារីក​មាត់ស្បូន​បែប​រាលដាល ក្នុង​រយៈពេល ៥​ឆ្នាំ​ក្នុង​ប្រទេស​អង់គ្លេស និង​ហ្វេ​ល​។ ប្រវត្តិ​នៃ​ការពិនិត្យ​របស់​ស្ត្រី​ទាំងនេះ​ត្រូវបាន​គេ​ប្រៀបធៀប​ជាមួយ​ស្ត្រី ២៦៤៦​នាក់​ទៀត​ដែល​មាន​អាយុ​ដូចគ្នា​តែ​គ្មាន​ជំងឺមហារីក​។ ស្ត្រី​ដែល​មិនបាន​ចូលរួម​ធ្វើតេស្ត​ទៅ​តាម​ការណែនាំ​ទំនងជា​អាច​ងាយ​នឹង​កើត​ជំងឺមហារីក​មាត់ស្បូន​រហូតដល់ ៦​ដង នៅ​ពេល​ពួកគេ​ស្ថិត​ក្នុង​អាយុ​ដែល​ត្រូវ​ធ្វើ​នៅពេល​ប្រៀបធៀប​ជាមួយ​ស្ត្រី​ដែល​បាន​ធ្វើ​តេស្ត​រួច​។​

​ការស្រាវជ្រាវ​ក៏​បាន​បញ្ជាក់ថា ការពិនិត្យ​នេះ​គឺ​ស័ក្តិសម​ណាស់​រហូតដល់​អាយុ ៦៤​ឆ្នាំ ប៉ុន្តែ​ប្រយោជន៍​វា​អាច​នឹង​មាន​ដែន​កំណត់​នៅពេល​អាយុ​ដល់ ៦៩​ឆ្នាំ​។ យ៉ាងណាមិញ ការពិនិត្យ​រក​ជំងឺមហារីក​មាត់ស្បូន​បែប​នេះ​លើ​ស្ត្រី​វ័យ​ចំណាយ​អាច​នឹង​ផ្តល់​អាយុ​ពួកគេ​កាន់តែច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​អ​នា​គត់​។ មាន​អំណះអំណាង​មួយទៀត​ដែល​ថា អត្រា​នៃ​ជំងឺមហារីក​មាត់ស្បូន​អាច​មាន​ចំនួន​តិចតួច​លើ​ស្ត្រី​អាយុ​ចន្លោះ ៨០ ទៅ​៨៤​ឆ្នាំ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង