ការបែកញើសហួសប្រមាណនិងភាពស្ងួតពេកជាមូលហេតុចម្បងនៃបញ្ហារមាស់ជើងមិនឈប់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់បញ្ហារមាស់ជើងឆាប់រហ័ស ៖
១. ម្ស៉ៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយ ឬលាបម្ស៉ៅ baking soda ពេញជើង ក្រោយពេលងូតទឹករួច ហើយទុកឱ្យវាស្ងួតជាការស្រេច។ អ្នកក៏អាចលាយម្ស៉ៅ Baking soda ចំនួន ២ ស្លាបព្រាបាយជាមួយទឹកធម្មតាបន្តិចឱ្យក្លាយជាល្បាយខាប់ៗ រួចលាបលើជើង ហើយទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។
២. ត្រាំជើងក្នុងទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលក្នុងទឹកក្ដៅឧណ្ហៗ រួចត្រាំជើងសម្រាប់សម្រាប់រយៈពេលប៉ុន្មាននាទីជាការស្រេច។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់អ្នកមានបញ្ហាស្បែកស្ងួតឡើយ។
៣. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺលាបប្រេងដូងលើជើង។ រូបមន្តនេះសាកសមបំផុតសម្រាប់អ្នកមានបញ្ហារមាស់ជើងដោយសារភាពស្ងួតពេកនៃស្បែក។
៤. ប្រេងជីអង្កាម
ក៏មិនខុសពីប្រេងដូងដែរ! ប្រេងជីអង្កាមមានប្រសិទ្ធភាពបំបាត់អាការៈរមាស់ជើងបានយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាអ្នកគួរលាយប្រេងនេះជាមួយទឹកធម្មតាបន្តិចសិនទើបប្រសើរ។ អ្នកអាចលាយប្រេងជីអង្កាមពី ២ ទៅ ៣ ដំណក់ក្នុងទឹកធម្មតា ១ ពែង។ កូរឱ្យសព្វ សឹមលាបលើជើង៕