ពិតណាស់ការសម្រកទម្ងន់អាចមិនមែនជារឿងស្រួលសម្រេចបានឡើយ។ ទោះជាយ៉ាងណាកុំបារម្ភពេក! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក៏ព្រោះនៅតែមានគន្លឹះងាយៗមួយចំនួនអាចជួយឱ្យអ្នកស្រកទម្ងន់បានសូម្បីខណៈពេលគេង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះជួយជម្រុញការដុតរំលាយអាហារ ឬកាឡូរីកំឡុងពេលគេង ៖

១. ទទួលទានតែ

ការទទួលទានតែប៉ុន្មានប្រភេទដូចជាតែផ្កា chamomile ឬតែឡាវ៉េនដឺយ៉ាងហោចណាស់ ១ ម៉ោងមុនពេលគេងក៏អាចអាចជួយឱ្យអ្នកស្រកទម្ងន់បានដែរ។ នោះក៏ព្រោះតែភេសជ្ជៈប្រភេទនេះជួយឱ្យស្ងប់អារម្មណ៍និងបង្កើនការដុតរំលាយអាហារ។

២. ចៀសវាងទទួលទានក្រោយម៉ោង ៧ យប់

គន្លឹះដ៏ងាយមួយទៀតដែលជួយឱ្យស្រកទម្ងន់ គឺចៀសវាងទទួលទានអាហារផ្សេងៗក្រោយម៉ោង ៧ យប់។ ប៉ុន្តែប្រសិនបើអ្នកពិបាកនឹងធ្វើបែបនេះបាន ចូរព្យាយាមឈប់ទទួលទានយ៉ាងហោចណាស់ ៣ ម៉ោងមុនចូលគេងក៏ប្រសើរ។

៣. គេងក្នុងទីងងឹតទាំងស្រុង

សម្រាប់មនុស្សមួយចំនួនការគេងបើកភ្លើងអាចជួយឱ្យងាយនឹងគេងលក់ ប៉ុន្តែប្រសិនបើអ្នកចង់ដុតបំផ្លាញជាតិខ្លាញ់ចូរគេងបិទភ្លើងទើបប្រសើរ។ នោះក៏ព្រោះតែពន្លឺសូម្បីតែបន្តិចក្នុងបន្ទប់គេងអាចបង្អាក់រាងកាយល្នុងការផលិតអ័រម៉ូនមេឡាតូនីនដែលមិនត្រឹមតែជះឥទ្ធិពលដល់ការគេងប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងដល់ការដុតបំផ្លាញកាឡូរីផងដែរ។

៤. ទទួលទានទឹកដោះគោក្ដៅឧណ្ហៗមុនពេលចូលគេង

ការទទួលទានទឹកដោះគោមិនត្រឹមតែល្អសម្រាប់សុខភាពឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យឆាប់គេងលក់និងបង្កើនការដុតបំផ្លាញការដុតរំលាយអាហារក្នុងរាងកាយ។ ក្រៅពីនេះទៅទៀតទឹកដោះគោមានផ្ទុកសារធាតុ casein ដែលទប់ស្កាត់សាច់ដុំគ្មានខ្លាញ់មិនឱ្យចុះខ្សោយទៀតផង។

៥. ចូលគេងនិងក្រោកឡើងទៀងម៉ោង

​តើអ្នកធ្លាប់ដឹងទេថាម៉ោងចូលគេងនិងក្រោកមិនទៀងមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយការកើនទម្ងន់លើសកម្រិត? នោះក៏ព្រោះតែវានឹងជះឥទ្ធិពលលើការផលិតអ័រម៉ូនមេឡាតូនីនដែលគ្រប់គ្រងការគេង ព្រមទាំងទទួលខុសត្រូវចំពោះការបង្កើនភាពសកម្មនៃកោសិកាខ្លាញ់ពណ៌ត្នោតដែលជួយដុតបំផ្លាញកាឡូរី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង