ការឈឺជង្គង់គឺជារឿងកើតមានជាញឹកញាប់ ជាពិសេសពេលមនុស្សយើងមានសកម្មភាពរាងកាយខ្លាំងពេក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីដែលមានសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ខ្ពស់ និងមនុស្សចាស់គឺប្រឈមខ្ពស់នឹងការឈឺជង្គង់ជាងគេ។ មូលហេតុញឹកញាប់នៃរឿងនេះមានដូចជា៖
- ប្រើប្រាស់ជង្គង់ច្រើនជ្រុល
- មានការរលាកជាលិកាជុំវិញជង្គង់
- ឆ្អឹងក្បាលជង្គង់មិននៅត្រង់ជួររបស់វា
- ខូចខាតសរសៃចងឆ្អឹង សរសៃប្រសាទ ឬឆ្អឹងនៅតំបន់ជង្គង់
- មានរបួស។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីកំណត់មូលហេតុនៃការឈឺជង្គង់ គ្រូពេទ្យនឹងអនុវត្តការពិនិត្យដើម្បីធ្វើតេស្តការធ្វើចលនារបស់ជង្គង់ ភាពខ្លាំង និងតំបន់ដែលឈឺ។ ពេលខ្លះ ការថត X-ray ឬ MRI ប្រហែលជារឿងចាំបាច់ក្នុងការកំណត់មូលហេតុនៃការឈឺចាប់៕