សុបិន្តអាក្រក់គឺជារឿងមួយគួរឲ្យខ្លាចណាស់ ដែលរឿងនេះកើតឡើងជាញឹកញាប់សម្រាប់កុមារតូចៗតែម្តង។ សុបិន្តអាក្រក់នេះច្រើនតែមានរយៈពេលខ្លះ ប៉ុន្តែវាគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកភ្ញាក់ពីគេងកណ្តាលយប់ និងពិបាកគេងឲ្យលក់វិញណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាសុបិន្តអាក្រក់គឺជាបញ្ហាសម្រាប់អ្នក ឬកូនមែននោះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរមានទម្លាប់បន្ធូរអារម្មណ៍មុនពេលគេង
- ចូរមានភាពអត់ធ្មត់ និងធានាចំពោះកូនអ្នកផង
- ចូរនិយាយអំពីការសុបិន្ត។ ចូរចាំថា ការសុបិន្តមិនមែនជាការពិតឡើយ
- ចូរស្រមៃថាចុងបញ្ចប់គឺជារឿងសប្បាយៗទោះបីជាមានសុបិន្តអាក្រក់ក៏ដោយ
- ចូរផ្តល់ឲ្យគេនូវការមានផាសុកភាពដូចជា ភួយដែលគេចូលចិត្តជាដើម
- ចូរប្រើប្រាស់ភ្លើងរាត្រីបើសិនជាចាំបាច់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពិចារណាទៅលើសកម្មភាពបំបាត់ស្រ្តេស ឬស្វែងរកជំនួយពីអ្នកជំនាញបើសិនការអនុវត្តទាំងអស់មិនមានប្រសិទ្ធភាព៕