នៅពេលដែលកូនស្ថិតក្នុងដំណាក់កាលលូតលាស់ អ្នកគួរតែប្រយ័ត្នពីចំណុចទាំងឡាយខាងក្រោមនេះ ទើបមិនប៉ះពាល់ដល់សុខភាពកូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មុនអាយុ៣ឆ្នាំ អ្នកមិនគួរឲ្យកូនរើសអាហារឡើយ ដោយអ្នកគួរតែឲ្យគេបរិភោគឲ្យគ្រប់ ទើបខួរក្បាលគេអាចលូតលាស់បានល្អនៅពេលក្រោយ។
- អ្នកមិនគួរស្តីបន្ទោសឲ្យកូនក្នុងពេលគេកំពុងញ៉ាំអាហារនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្ត និងការរំលាយអាហាររបស់កូន។
- អ្នកគួរតែកាត់បន្ថយកុំឲ្យកូនញ៉ាំស្ករគ្រាប់ច្រើនឲ្យសោះ ទើបមិនធ្វើឲ្យធ្មេញគេឆាប់ខូចបាន។
- អ្នកមិនគួរឲ្យកូនបរិភោគអាហារដែលមានសារធាតុគីមីនោះទេ។ ជាពិសេស អ្នកក៏មិនគួរអានសៀវភៅរឿងនិទានរន្ធត់ឲ្យគេស្តាប់ដែរ ព្រោះអាចប៉ះពាល់ដល់សតិអារម្មណ៍របស់គេបាន។
- អ្នកមិនគួរឲ្យកូនតែងតែយកដៃទៅញីភ្នែកនោះទេ ព្រោះមេរោគអាចចូលក្នុងភ្នែកកូនយ៉ាងងាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)