ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលធ្វើឲ្យអ្នកអាចទទួលបានប្រាក់លឿនក្នុងដៃនៅពេលដែលអ្នកប្រញាប់ចាយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចលក់របស់ចាស់ៗដែលអាចប្រើបានរបស់អ្នកចេញបាន ព្រោះវាជាវិធីលឿនក្នុងការទទួលបានប្រាក់ខ្លះក្នុងដៃ។
- អ្នកអាចច្នៃរបស់ដែលថ្មី ហើយប្លែកមកលក់បាន នោះអ្នកនឹងអាចលក់ដាច់ ហើយបានប្រាក់ជាមិនខានឡើយ។
- អ្នកក៏អាចលក់របស់មានតម្លៃរបស់អ្នកផងដែរ ប្រសិនជាអ្នកត្រូវការប្រាក់ជាប្រញាប់។
- ប្រសិនជាអ្នកមានបទពិសោធន៍ អ្នកអាចចែករំលែកបទពិសោធន៍ និងពេលវេលារបស់អ្នក ដើម្បីទទួលបានប្រាក់ ដោយអ្នកអាចធ្វើតាមប្រព័ន្ធអ៊ីធើណេតបាន។
- អ្នកក៏អាចធ្វើជាគ្រូបង្រៀនក្រៅម៉ោងក៏បានដែរ ព្រោះវាសុទ្ធតែអាចធ្វើឲ្យអ្នកទទួលបានចំណូលទាំងអស់។
- ការមើលថែទាំកូនក្មេង ក៏ជាការងារដែលអ្នកអាចរកបានចំណូល ហើយអាចធ្វើបានយូរទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)