ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកនៃការលេងទូរស័ព្ទមុនពេលចូលគេង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកលេងទូរស័ព្ទក្នុងពេលយប់ ជាពិសេសក្នុងកន្លែងដែលងងឹត នោះពន្លឺនៃទូរស័ព្ទនឹងចាំងមកមុខអ្នកកាន់តែខ្លាំង ដោយធ្វើឲ្យស្បែកមុខអ្នកប្រែជាអាក្រក់បាន។ ជាហេតុដែលធ្វើឲ្យស្បែកមុខអ្នកមិនតឹង ចេញខ្លាញ់ច្រើន ថែមទាំងកើតមុន និងស្នាមអ៊ុចខ្មៅទៀតផង។
- ភ្នែករបស់អ្នកនឹងប្រែជាស្ងួត ហើយធ្ងន់ខ្លាំង។ ជាពិសេស អ្នកនឹងកើតមានអាការៈឈឺក្បាល ហើយសុខភាពភ្នែកអ្នកក៏ធ្លាក់ចុះផងដែរ។ ដូចនេះ អ្នកមិនគួរលេងទូរស័ព្ទច្រើនមុនពេលចូលគេងនោះឡើយ។
- នៅពេលដែលអ្នកលេងទូរស័ព្ទរួច ទើបចូលគេង នឹងធ្វើឲ្យអ្នកពិបាកគេងលក់ខ្លាំងណាស់ ដោយធ្វើឲ្យអ្នកគេងមិនលក់ទល់ភ្លឺ។ ជាហេតុដែលធ្វើឲ្យអ្នកមិនមានកម្លាំង និងស្មារតីក្នុងការបំពេញការងារឡើយ។ ដូចនេះ ប្រសិនជាអាចចៀសបាន អ្នកគួរតែកុំលេងទូរស័ព្ទមុនពេលចូលគេង ទើបមិនធ្វើឲ្យសុខភាព និងសម្រស់អ្នកធ្លាក់ចុះមិនដឹងខ្លួន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)