ជាតិផ្អែម

ការញ៉ាំផ្អែមនឹងធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ រឿងនេះអាចធ្វើឲ្យអាំងស៊ុយលីនផលិតកាន់តែច្រើន ដែលជាហេតុនាំឲ្យក្រពេញនៅស្បែកផលិតជាតិប្រេងកាន់តែច្រើន ដែលជាហេតុនាំឲ្យកើតមុន និងស្បែកមានជាតិប្រេងកាន់តែខ្លាំង។ ចូរចៀសវាងការញ៉ាំនំខេក នំផ្អែម ឬភេសជ្ជៈមានជាតិផ្អែម។ ចូរញ៉ាំជាតិផ្អែមធម្មជាតិដែលមានក្នុងបន្លែ និងផ្លែឈើក្នុងកម្រិតមធ្យមបានហើយ។

ផលិតផលធ្វើពីទឹកដោះគោ

ផលិតផលធ្វើពីទឹកដោះគោគឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារមនុស្សយើង។ ប៉ុន្តែវាសម្បូរជាតិខ្លាញ់ ហើយក៏ទៅភ្ញោចដល់ក្រពេញបញ្ចេញញើស ដែលធ្វើឲ្យស្បែកទៅជាមានជាតិប្រេងច្រើន។ 

ខ្លាញ់ប្រភេទ Saturated Fats និង Trans Fats (ខ្លាញ់រលាក)

បើសិនជាអ្នកមានបញ្ហាស្បែកចេញប្រេងច្រើន ចូរចៀសវាងអាហារមានជាតិខ្លាញ់។ ការញ៉ាំខ្លាញ់ប្រភេទ Saturated Fat ច្រើនអាចបង្កើនការរលាកដល់ស្បែក ដូច្នេះក៏ធ្វើឲ្យផលិតជាតិប្រេងកាន់តែច្រើនថែមទៀតដែរ។ ចូរចៀសវាងសាច់ក្រហមគ្រប់ប្រភេទ នំមានជាតិក្រែម និងនំខេក។ ជាមួយគ្នានេះដែរ ខ្លាញ់ប្រភេទ Trans Fats គឺគ្រោះថ្នាក់ខ្លាំងដល់ស្បែក។ វាត្រូវបានបង្កើតឡើងនៅពេលជាតិប្រេងចូលទៅក្នុងដំណើរការមួយឈ្មោះថា Hydorgenation។ ភាគច្រើនខ្លាញ់មួយនេះមានក្នុងសាច់កៃឆ្នៃ។ 

អាហារហិរ

អាហារហិរដូចជា គ្រឿងការីមិនមានប្រយោជន៍សម្រាប់មនុស្សចេញជាតិខ្លាញ់លើស្បែកច្រើនឡើយ។ ជាមួយគ្នានេះដែរ អាហារហិរមិនអាចរំលាយបានយ៉ាងងាយទេ ហើយក៏បង្កើនជាតិពុលក្នុងខ្លួនថែមទៀតបើសិនជាញ៉ាំច្រើន។ យកល្អអ្នកគួរតែញ៉ាំជាប្រភេទស៊ុបវិញ៕