ការលាងឈាមគឺជាវិធីព្យាបាលសង្គ្រោះជីវិតមួយប្រភេទសម្រាប់អ្នកជំងឺខ្សោយតម្រងនោម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលអ្នកចាប់ផ្តើមលាងឈាម អ្នកប្រហែលជាធ្លាប់ជួយប្រទះផលរំខានជាច្រើនដូចជា ខ្សោយសម្ពាធឈាម អតុល្យភាពជាតិរ៉ែក្នុងខ្លួន កំណកឈាម ការបង្ករោគ ឡើងទម្ងន់ និងផ្សេងៗទៀត។ គ្រូពេទ្យអាចនឹងជួយគ្រប់គ្រងផលរំខាននៃការលាងឈាមបានភាគច្រើន ដូច្នេះពួកគេក៏នឹងមិនទុកឲ្យមានផលវិបាករយៈពេលវែងដែរ។
សម្រាប់អ្នកជំងឺខ្សោយតម្រងនោមភាគច្រើន ការព្យាបាលដោយលាងឈាមគឺជារឿងចាំបាច់មួយ។ យ៉ាងណាមិញ មានកត្តាប្រឈមមុខ និងផលរំខានច្រើនណាស់ដែលទាក់ទងនឹងការព្យាបាលមួយនេះ។ ផលរំខានញឹកញាប់បំផុតនៃការលាងឈាមគឺខ្សោយអស់កម្លាំងតែម្តង។ ផលរំខានផ្សេងៗទៀតមានដូចជា៖
ខ្សោយសម្ពាធឈាម
ការខ្សោយសម្ពាធឈាមក្នុងពេលលាងឈាមកើតឡើងដោយសារតែការបាត់បង់ជាតិទឹកបណ្តោះអាសន្នក្នុងពេលព្យាបាល។ បើសិនជាសម្ពាធឈាមអ្នកធ្លាក់ចុះក្នុងពេលព្យាបាល អ្នកក៏ប្រហែលជាសម្គាល់ដឹងអាការៈដូចជា វិលមុខ ចង្អោ ស្បែកបែកញើសស្អិត និងព្រឹលភ្នែក។
រមួលសាច់ដុំ
ការរមួលសាច់ដុំអាចកើតឡើងក្នុងពេលលាងឈាមដោយសារតែបម្រែបម្រួលជាតិទឹក ឬអតុល្យភាពជាតិរ៉ែ។ ការចុះទាបនៃជាតិសូដ្យូម ម៉ាញ៉េស្យូម កាលស្យូម និងប៉ូតាស្យូម សុទ្ធតែអាចនាំឲ្យរមួលសាច់ដុំបានទាំងអស់។
រមាស់ស្បែក
នៅចន្លោះពេលលាងឈាម កាកសំណល់អាចចាប់ផ្តើមកកកុញក្នុងឈាម។ សម្រាប់មនុស្សមួយចំនួន រឿងនេះអាចធ្វើឲ្យស្បែករមាស់បាន។ បើសិនជាការរមាស់ស្បែកកើតឡើងដំបូងនៅជើង វាក៏អាចដោយសារតែចង្កោមរោគសញ្ញាជើងមិនអាចសម្រាកបាន ឬហៅថា Restless Legs Syndrome។
កំណកឈាម
ពេលខ្លះ ការដំឡើងកំវិធីវាយតម្ឡៃណាមួយក្នុងម៉ាស៊ីនលាងឈាម អាចនាំឲ្យសរសៃឈាមទៅជារួមតូចបាន។ បើសិនជាមិនបានព្យាបាលទេ វាអាចនាំឲ្យហើមពាក់កណ្តាលខ្លួន ឬឈាមទៅជាកកបាន។
ការបង្ករោគ
ការចាក់បញ្ចូលម្ជុរលាងឈាមក្នុងពេលលាងឈាមញឹកញាប់អាចធ្វើឲ្យប្រឈមការបង្ករោគដោយបាក់តេរីបាន។ បើសិនជាបាក់តេរីចូលទៅក្នុងចរន្តឈាមក្នុងពេលព្យាបាល អ្នកប្រហែលជាប្រឈមនឹងការបង្ករោគ ឬមេរោគចូលក្នុងឈាម (Sepsis)។ បើសិនជាគ្មានការព្យាបាលទាន់ពេលវេលាទេ ការបង្ករោគនេះអាចបណ្តាលឲ្យស្លាប់បាន។
ផលរំខានផ្សេងៗទៀត
ការប្រឈមមុខ និងផលរំខានផ្សេងៗទៀតនៃការលាងឈាមអាចមានដូចជា កង្វះគ្រាប់ឈាម ពិបាកគេង បញ្ហាបេះដូង ឬបេះដូងលែងដើរតែម្តង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ផលរំខានទាំងនេះមានភាគច្រើនកើតឡើងដោយសារតែអតុល្យភាពជាតិទឹក និងជាតិរ៉ែក្នុងពេលលាងឈាមតែម្តង៕