ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទដែឡកើតឡើងទៅលើរបៀបដែលរាងកាយប្រើប្រាស់ជាតិស្ករក្នុងឈាម។ វាគឺជាជំងឺមួយដែលនាំឲ្យកើតបញ្ហាខ្វាក់ភ្នែក ជំងឺបេះដូង ជំងឺសរសៃប្រសាទ និងជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីផ្សេងៗទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)របបអាហារសម្បូរជាតិស្ករគឺជាដើមហេតុដំបូងនៃជំងឺទឹកនោមផ្អែមនេះ។ ក្រោយមក រាល់ជាតិផ្អែមទាំងអស់ច្រើនតែក្លាយទៅជាសារធាតុពុលសម្រាប់អ្នកជំងឺបែបនេះ រួមទាំងផ្លែឈើផងដែរ។
ជាតិស្ករមានសារៈសំខាន់ណាស់សម្រាប់ជីវិត ប៉ុន្តែអ្នកត្រូវតែញ៉ាំវាក្នុងកម្រិតមធ្យមបានហើយ។ យ៉ាងណាមិញ មានជំនឿមិនត្រឹមត្រូវមួយចំនួនចំពោះជាតិស្ករដែលអ្នកគួរតែចៀសវាងដំបូងគេក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។
ជាតិស្ករខ្ពស់ធ្វើឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី១
ជំងឺទឹកនោមផ្អែមប្រភេទទី១គឺជាជំងឺមួយប្រភេទនៅពេលរាងកាយមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ដើម្បីបំលែងទៅជាថាមពល។ វាមិនដូចនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ទេ ដោយអាទី១គឺជាជំងឺប្រព័ន្ធភាពស៊ាំខុសធម្តមា ដែលបណ្តាលមកពីហ្សែន ឬការប៉ះពាល់នឹងមជ្ឈដ្ឋានជុំវិញខ្លួន ឬការបង្ករោគដោយវីរុស។ ជំងឺទឹកនោមផ្អែមប្រភេទទី១មិនអាចទាយទុកមុន ហើយក៏មិនអាចព្យាបាលជាទាំងស្រុងឡើយ។ របបអាហារមិនអាចទទួលខុសត្រូវដោះស្រាយសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី១ឡើយ តែវាអាចជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម និងគ្រប់គ្រងផលវិបាករបស់វាបាន។
អ្នកជំងឺទឹកនោមផ្អែមមិនអាចញ៉ាំផ្អែមបានឡើយ
អ្នកជំងឺទឹកនោមផ្អែមតែងតែចាត់ទុកការញ៉ាំផ្អែមគឺជាបញ្ហា។ មិនខ្វាល់ទេ ជាតិផ្អែមគឺជារឿងដំបូងគេដែលត្រូវឈប់ហើយនៅពេលអ្នកដឹងថាខ្លួនឯងមានជំងឺទឹកនោមផ្អែមហើយនោះ។ ការពិតនោះគឺថា ជាតិផ្អែមក្នុងអាហារខ្លះគឺអាចញ៉ាំបាន។ ជាតិផ្អែមដែលអាចញ៉ាំបានច្រើននោះគឺមានក្នុងផ្លែឈើ។ អ្វីដែលជាតម្រូវការនោះគឺត្រូវយល់ដឹងអំពីភាពខុសគ្នារវាងស្ករធម្មជាតិ និងស្ករដែលថែមក្នុងអាហារ។ ជាតិស្ករធម្មជាតិផ្ទុកទៅដោយសារធាតុ Phytonutrients និងជាតិសរសៃខណៈពេលដែលស្ករថែមក្រៅផ្ទុកទៅដោយជាតិផ្អែមសិប្បនិមិត្ត។ របបអាហារមានជាតិខ្លាញ់ខ្ពស់អាចបង្កើនចំនួនជាតិស្ករក្នុងឈាមច្រើនដូចការញ៉ាំផ្អែមអ៊ីចឹង។ ជំងឺទឹកនោមផ្អែមអាចញ៉ាំផ្អែមបាន តែត្រូវញ៉ាំក្នុងកម្រិតមធ្យម និងញ៉ាំផ្អែមធម្មជាតិ។
អាំងស៊ុយលីនគឺជាការព្យាបាលជំងឺទឹកនោមផ្អែមចុងក្រោយ
អាំងស៊ុយលីនគឺជាការព្យាបាលដំបូងគេ និងមានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺទឹកនោមផ្អែម។ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវបានណែនាំឲ្យព្យាបាលដោយការចាក់អាំងស៊ុយលីនតាំងពីដំបូងមកម្លេះ។ ដោយសារតែការចាក់អាំងស៊ុយលីនត្រូវការចាក់តាមម្ជុរ ដូច្នេះការឈឺចាប់ និងការខិតខំប្រឹងព្យាបាលច្រើនតែធ្វើឲ្យច្រឡំថា វាគឺជារបៀបព្យាបាលចុងក្រោយគេ។ ហើយដោយសារតែការលេបថ្នាំព្យាបាលជំងឺទឹកនោមផ្អែមច្រើនតែត្រូវបានគេអនុវត្តដែឬនោះ ដូច្នេះការចាក់អាំងស៊ុយលីនបន្ថែមទៀតត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ទៅវិញ។ តាមពិតទៅ ការចាក់អាំងស៊ុយលីន មានភាពងាយស្រួល និងជាការព្យាបាលមានប្រសិទ្ធភាពដែលស័ក្តិសមអ្នកជំងឺម្នាក់ៗទេ។ អាំងស៊ុយលីនគឺជាការព្យាបាលដំបូងគេដែលអ្នកជំងឺគួរជ្រើសរើសមកប្រើ។
ផលិតផលគ្មានជាតិស្ករ គឺមិនមានជាតិផ្អែម
ដើម្បីបានផ្អែម ពិតណាស់អ្នកជំងឺទឹកនោមផ្អែមតែងញ៉ាំអ្វីដែលសរសេរថាគ្មានជាតិស្ករ។ ខណៈពេលដែលគេនិយាយថាគ្មានជាតិផ្អែមមែន តែផលិតផលទាំងនេះពិតជាមានជាតិស្ករក្នុងនោះ តែជាទម្រងស្ករអាលកុល។ ផលិតផលទាំងនេះប្រហែលជាមិនធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ទេ តែវាមានការប្រឈមមុខរបស់វាផ្សេងទៀតដូចជា ពោះវៀនធ្វើការខុសប្រក្រតី ក្រពះកិនអាហារមិនល្អជាដើម។ ប៉ុន្តែអ្នកដែលកាត់បន្ថយការញ៉ាំផ្អែមអាចត្រូវការញ៉ាំវាកាន់តែច្រើនដោយសារតែជាតិផ្អែមសិប្បនិមិត្ត។
មានតែមនុស្សធាត់ប៉ុណ្ណោះដែលងាយនឹងកើតជំងឺទឹកនោមផ្អែម
ភាពធាត់ជ្រុលគឺជាមូលហេតុចំបងមួយនៃជំងឺទឹកនោមផ្អែម ប៉ុន្តែអ្នកដែលមានទម្ងន់ធម្មតាក៏អាចមានឱកាសដូចគ្នាក្នុងការកើតជំងឺទឹកនោមផ្អែម។ ខណៈពេលដែលជំងឺទឹកនោមផ្អែមប្រភេទទី១មិនបង្កឡើងដោយទម្ងន់រាងកាយ ឬជាតិស្ករក្នុងឈាមខ្ពស់ តែមានមនុស្សជាច្រើនដែលស្គមៗ និងទម្ងន់ធម្មតាច្រើនណាស់មានជំងឺទឹកនោមផ្អែមដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះមានជាប់ទាក់ទងនឹងសមត្ថភាពរបស់រាងកាយក្នុងការផលិតអាំងស៊ុយលីន និងបំលែងជាតិស្ករទៅជាថាមពល ហើយក៏មិនមែនមានតែខ្លាញ់ដែរ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២វិញ មូលហេតុភាគច្រើនគឺជាតិខ្លាញ់ក្នុងពោះច្រើនពេក ដែលនាំឲ្យរ៉េស៊ីស្តង់អាំងស៊ុយលីន៕