​ស្ត្រី​ដែល​សម្រាលកូន ឬ​ធ្លាប់​មាន​ការវះកាត់​ខាង​សម្ភព ឬ​រោគ​ស្ត្រី​នៅ​វ័យ ១៦​ឆ្នាំ នៅ​ចន្លោះ​ឆ្នាំ ១៩៧៥ ទៅ ២០០៣ ក្នុង​ប្រទេស​អង់គ្លេស​ប្រហែលជា​ត្រូវ​ទៅ​ជួប​ពេទ្យ​ឡើងវិញ​ដើម្បី​រក​មើល​ការបង្ក​រោគ​រលាក​ថ្លើម​ប្រភេទ C​។ ខណៈពេល​ដែល​ការ​ប្រឈម​នឹង​ការបង្ក​រោគ​មួយ​នេះ​មាន​តិចតួច​មែណ តែ​ចំនួន​នៃ​ការបង្ក​រោគ​ទំនងជា​មាន​ពីរ​បី​ទេ ហើយ​ផលវិបាក​ចំពោះ​សុខភាព​ក៏​ប្រហែលជា​មិន​ត្រូវបាន​គេ​កត់សម្គាល់​ជាពិសេស​ឡើយ ដែល​ធ្វើឲ្យ​ស្ត្រី​មាន​ការបារម្ភ​ច្រើន​។

​ថ្មីៗ​នេះ ការបង្ក​រោគ​រលាក​ថ្លើម​ប្រភេទ C នេះ​កើតឡើង​តិចតួច​ទេ ដែលថា គ្រូពេទ្យ​បាន​ចម្លង​វីរុស​នេះ​ទៅ​កាន់​មនុស្ស​ពីរ​នាក់​ខណៈពេល​កំពុង​តែ​ធ្វើការ​នៅ​ឯ​មន្ទីរពេទ្យ Caerphilly District Miners Hospital ក្នុង​តំបន់ Wales ចាប់ពី​ឆ្នាំ ១៩៨៤ រហូត​ដល់​ពួកគេ​ឈប់​ធ្វើការ​ជាមួយ​អ្នកជំងឺ​ក្នុង​ឆ្នាំ ២០០២​។

​ស្ត្រី​តិច​ជាង ៤០០​នាក់​ទេ​ក្នុង​ប្រទេស​អង់គ្លេស​ដែល​ត្រូវបាន​គេ​កត់សម្គាល់​ថា​មាន​ការវះកាត់​ដែល​ធ្វើឡើង​ដោយ​គ្រូពេទ្យ​មាន​ជំងឺ​។ ពួកគេ​នឹង​ត្រូវ​បាន​ទាក់ទង​ឡើងវិញ​ដោយផ្ទាល់ និង​ធ្វើតេស្ត​ឈាម​រក​ជំងឺ​រលាក​ថ្លើម​ប្រភេទ C៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង