ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់លឺទេថា ស្លឹកត្របែក ក៏មានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនសំខាន់ៗដែលជួយទប់ស្កាត់ និងព្យាបាលបញ្ហាសុខភាពមួយចំនួនបាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃស្លឹកត្របែក រួមទាំងរបៀបឆុងតែស្លឹកត្របែក ៖

១. ជួយឱ្យស្រកទម្ងន់

នោះក៏ព្រោះតែភេសជ្ជៈនេះគ្មានផ្ទុកជាតិកាឡូរី។ លើសពីនេះទៅទៀតតែស្លឹកត្របែកជួយរក្សាកម្រិតនៃជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់មិនឱ្យឃ្លានផងដែរ។

២. គ្រប់គ្រងជំងឺទឹកនោមផ្អែម

សមាសធាតុនៅក្នុងតែស្លឹកត្របែកជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមក្រោយទទួលទានអាហារ ដោយរារាំងការស្រូបយកជាតិស្ករ ២ ប្រភេទ គឺ sucrose និង maltose។ តែស្លឹកត្របែកក៏ជួយទប់ស្កាត់អង់ស៊ីមផ្សេងៗដែលបម្លែងកាបូអ៊ីដ្រាតនៅក្នុងបំពង់រំលាយអាហារទៅជាជាតិស្ករគ្លុយកូសផងដែរ។ ហេតុនេះហើយទើបការទទួលទានតែស្លឹកត្របែកមាន​ប្រយោជន៍ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកដែលកំពុងប្រឈមមុខខ្ពស់នឹងជំងឺនេះ។

៣. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ

តែស្លឹកត្របែកមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាកដែលជួយកម្ចាត់ និងបញ្ចុះកូឡេស្តេរ៉ូលមិនឱ្យប្រមូលផ្ដុំនៅក្នុងសសៃឈាម។

៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

សារធាតុប្រឆាំងអុកស៊ីតកម្មសម្បូរបែបក្នុងតែស្លឹកត្របែកជួយកម្ចាត់កូឡេស្តេរ៉ូលមិ​នល្អនិងទប់ស្កាត់សម្ពាធឈាមមិនឱ្យឡើងខ្ពស់។ កូឡេស្តេរ៉ូលមិនល្អនិងសម្ពាធឈាមឡើងខ្ពស់ជាកត្តាចម្បងបង្កើនហានិភ័យនៃជំងឺបេះដូង។

៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

អ្នកអាចជៀសផុតពីហានិភ័យនៃជំងឺមហារីកដោយគ្រាន់តែទទួលទានតែស្លឹកត្របែកឱ្យបានទៀងទាត់។ នោះក៏ព្រោះតែស្លឹកត្របែកមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ភាពការផ្លាស់ប្ដូរមិនប្រក្រតីនៃកោសិកាដែលជាកត្តាបង្កជំងឺមហារីក។ ស្លឹកត្របែកក៏មានប្រសិទ្ធិភាពទប់ទល់នឹងការរលាករ៉ាំរ៉ៃដែលអាចបណ្តាលឱ្យកើតជំងឺមហារីកផងដែរ។

៦. ព្យាបាលបញ្ហាមាត់ធ្មេញ

តែស្លឹកត្របែក គឺមានប្រសិទ្ធភាពណាស់ក្នុងការដោះស្រាយបញ្ហាឈឺធ្មេញ​និងហើមអញ្ចាញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែស្លឹកត្របែក ១ ពែង រួចទុកចោលឱ្យចុះត្រជាក់បន្តិចសិន សឹមខ្ពុរមាត់ជាមួយទឹកតែនេះពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចទំពារស្លឹកត្របែកខ្ចីមួយចំនួនក្នុងមាត់ផងដែរ ដើម្បីព្យាបាលអាការៈហើមនិងហូរឈាមអញ្ចាញ។ នោះក៏ព្រោះតែស្លឹកត្របែកមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលល្អសម្រាប់ដោះស្រាយបញ្ហាសុខភាពមាត់ធ្មេញ។

៧. ជួយឱ្យសុខភាពស្បែកកាន់តែមានលក្ខណៈប្រសើរឡើង

ស្លឹកត្របែកមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលមិនត្រឹមតែចាំបាច់សម្រាប់ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរចំពោះសុខភាពស្បែកផងដែរ។

– របៀបឆុងតែស្លឹកត្របែក

អ្វីដែលអ្នកត្រូវការ គឺ ស្លឹកត្របែកស្រស់ ៦ ស្លឹក, ទឹកធម្មតា ១ លីត្រ និងទឹកឃ្មុំ។

អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាងសម្អាតស្លឹកត្របែកឱ្យស្អាតសព្វជាមុនសិន។ បន្ទាប់មកដាក់ដាំស្លឹកត្របែកក្នុងទឹករហូតដល់ពុះ។ ក្រោយពីពុះប្រហែល ១០ នាទី សឹមត្រងយកស្លឹកត្របែកចេញ។ បន្ថែមទឹកឃ្មុំចូលដើម្បីបន្ថែមរសជាតិក្នុងតែស្លឹកត្របែកជាការស្រេច។ ទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង