ជំងឺដំបៅក្រពះគឺជាដំបៅដែលកើតឡើងលើភ្នាសរបស់ក្រពះ។ បើយើងនិយាយផ្ទុយពីជំនឿដែលគេតែងតែនិយាយនោះគឺថា ដំបៅក្រពះនេះមិនមែនបង្កឡើងដោយស្រ្តេស ឬអាហារហិរនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺដំបៅក្រពះភាគច្រើនបង្កឡើងដោយបាក់តេរីមួយប្រភេទឈ្មោះថា Helicobacter Pylori (H.pylori)។ មេរោគនេះអាចទៅកំទិចស្រទាប់ការពារដែលគ្របពីលើភ្នាសក្រពះបាន។ នៅពេលភ្នាស់ក្រពះប៉ះពាល់នឹងអាស៊ីតខ្លាំង ដំបៅអាចនឹងកើតឡើង។
ការប្រើប្រាស់ថ្នាំប្រឆាំងការរលាកប្រភេទ NSAIDs រយៈពេលយូរ ដូចជា អាស្ពីរីន ក៏អាចធ្វើឲ្យកើតជាដំបៅក្រពះបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការបន្ថយការប្រើប្រាស់ថ្នាំប្រភេទនេះ និងពពួកថ្នាំក្រុមតែមួយរបស់វាអាចបន្ថយការប្រឈមមុខបាន៕