ការមានផ្ទៃពោះជាធម្មតាត្រូវបានកំណត់ចេញជាបីត្រីមាស ដោយត្រីមាសនីមួយៗមានលក្ខណៈនៃការលូតលាស់របស់វារៀងៗខ្លួន។ សម្រាប់ត្រីមាសដំបូងគឺមានរយៈពេល ១៣សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ ក្នុងពេលនេះ រចនាសម្ព័ន្ធ និងសរីរាង្គក្នុងខ្លួនរបស់ទារក កំពុងតែលូតលាស់ខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការប្រែប្រួលជាច្រើនក្នុងរាងកាយអាចមានដូចជា ចង្អោ អស់កម្លាំង តឹងសុដន់ និងនោមញឹក។
សម្រាប់ត្រីមាសទីពីរវិញគឺចាប់ពី សប្តាហ៍ទី ១៤ ដល់ ២៦។ អ្នកប្រហែលជាមានអារម្មណ៍ថា កូនចេះធ្វើចលនាដំបូងនៅក្នុងពោះ។ ស្រ្តីភាគច្រើនក៏មានការថយចុះការចង្អោ ខណៈពេលដែលគេងលក់កាន់តែស្រួល និងមានកម្លាំងកំហែងច្រើនជាងមុន។
នៅត្រីមាសចុងក្រោយ គឺចាប់ពីសប្តាហ៍ទី ២៧ ដល់ ៤០ ហើយការមានផ្ទៃពោះគ្រប់ខែគឺ ៤០សប្តាហ៍នេះឯង។ ក្នុងពេលនេះ អ្នកប្រហែលជាអាចនឹងកើតជំងឺឬសដូងបាត ការរីកធំនៃសរសៃវ៉ែននៅជើង និងមានបញ្ហាច្រើនក្នុងការគេង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទារកដែលកើតមុនអាយុ ៣៧សប្តាហ៍ត្រូវបានចាត់ទុកថាជា ទារកកើតមិនគ្រប់ខែ ហើយប្រហែលជាមានបញ្ហាច្រើនជាមួយនឹងការលូតលាស់ និងធំធាត់ផង៕