ចេកគឺជាផ្លែឈើដ៏ល្អបំផុតដែលសម្បូរទៅដោយជាតិប៉ូតាស្យូម និងជាតិសរសៃ។ អត្ថប្រយោជន៍ខ្លះទៀតនៃផ្លែចេកក៏អាចទទួលបានតាមរយៈការញ៉ាំវា។ ចាប់តាំងពីការថែរក្សាសក់ ដល់ស្បែក ម៉ាសបិតមុខធ្វើពីចេកនឹងបង្កើនសមត្ថភាពព្យាបាលបញ្ហាស្បែកយ៉ាងច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សារធាតុ Silica ក្នុងផ្លែចេកអាចជួយបង្កើនការផលិតរបស់កូឡាជែន ដែលជាប្រូតេអ៊ីនធម្មជាតិសម្រាប់ជួយរក្សាជាតិទឹក និងរលោងរបស់ស្បែក។ ផ្លែចេកផ្ទុកទៅដោយជីវជាតិជាច្រើន ដោយខ្លះអាចជួយដល់សុខភាពស្បែកទៀតដូចជា ប៉ូតាស្យូម វីតាមីន B6 វីតាមីន C និងវីតាមីន A។ ខាងក្រោមនេះគឺជាប្រយោជន៍នៃការយកចេកធ្វើម៉ាសបិតមុខ៖
បំបាត់ភាពជ្រីវជ្រួញ
កាលណាអាយុកាន់តែច្រើន ស្បែកងាយនឹងបាត់បង់កូឡាជែនណាស់ ហើយវាក៏ធ្វើឲ្យស្បែកយៀរ និងបង្កើនការមើលឃើញភាពជ្រីវជ្រួញថែមទៀត។ វាត្រូវបានគេគិតថា ម៉ាសបិតមុខធ្វើពីផ្លែចេកអាចជួយបង្កើនកូឡាជែនតាមរយៈ Slica ដូច្នេះ វានឹងបន្ថយការឃើញស្នាមជ្រីវជ្រួញបាន។
ជំរុញដល់ស្បែកភ្លឺរលោង
ផ្លែចេកសម្បូរអង់ទីអុកស៊ីដង់ដែលជួយទប់ស្កាត់រ៉ាឌីកាលសេរីក្នុងរាងកាយ។ ការលាបអង់ទីអុកស៊ីដង់លើស្បែកអាចជួយការពារភាពខូចខាតដោយសារតែរ៉ាឌីកាលសេរីបាន។ អ្នកក៏អាចទទួលបានស្បែកកាន់តែភ្លឺរលោងថែមទៀត។
បំបាត់ការកើតមុន
ខណៈពេលដែលផ្លែចេកមិនមានសារធាតុប្រឆាំងនឹងការកើតមុនដូចគ្នានឹងប្រេងដើមតែ សារធាតុ Benzoyl Peroxide ឬ Salicylic Acid តែវាត្រូវបានគេដឹងថា ជួយបន្ថយការរលាកលើស្បែកដោយសារមុន តាមរយៈវត្តមានរបស់វីតាមីន A។ សារធាតុ Phenolics ក្នុងផ្លែចេកក៏ផ្ទុកទៅដោយសារធាតុ ប្រឆាំងមេរោគសម្រាប់ព្យាបាលដំបៅដោយសារមុនដែរ។
ការពារពន្លឺព្រះអាទិត្យ
ខណៈពេលដែលម៉ាសបិតមុខមិនអាចជំនួសក្រែមការពារកម្តៅព្រះអាទិត្យបាន តែផ្លែចេកពិតជាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើនដែលជំរុញដល់សមត្ថភាពធម្មជាតិរបស់ស្បែកក្នុងការបង្ការការខូចខាតដោយសារពន្លឺព្រះអាទិត្យបាន ដូចជា វីតាមីន A, C, និង E តែម្តង។
គ្រឿងផ្សំធ្វើម៉ាសបិទមុខរបស់ផ្លែចេក
សូមកុំច្រឡំថា នេះមិនមែនយកផ្នែកខាងក្នុងរបស់សម្បកចេកមកបិទលើស្បែកនោះទេ។
គ្រឿងផ្សំ៖
- ទឹកឃ្មុំ៖ សម្រាប់ស្បែកស្បួត មានប្រេងច្រើន និងកើតមុន
- ប្រភេទថ្នាំលាប Clay៖ សម្រាប់បឺតស្រូបជាតិប្រេងដែលចេញច្រើនៗ និងសម្អាតរន្ធញើស
- ទឹកក្រូចឆ្មា ឬក្រូចតិចតួច៖ ជួយផ្តល់ភាពភ្លឺរលោងដល់សម្លាកលើស្បែក
- ផ្លែប័រតប់៖ ផ្តល់សំណើមបែបមានជីវជាតិ
- យ៉ាអួរ៖ សម្រាប់ផ្តល់សំណើម និងភាពរលោង
- ម្សៅរមៀត៖ បន្ថយស្នាមអ៊ុចខ្មៅ និងមុន ខណៈពេលបង្កើនភាពភ្លឺរលោង។
របៀបធ្វើ៖
- ចូរលាយគ្រឿងផ្សំទាំងអស់ក្នុងចានគោមមួយ ហើយចាក់ទឹកចូលទៅតាមតម្រូវការចង់បានខាប់ ឬរាវ
- ទាញសក់ទៅក្រោយឲ្យអស់ដើម្បីកុំឲ្យប្រឡាក់
- ចូរលាបវានៅលើស្បែកដែលជូតស្អាត និងស្ងួតរួច
- ចូរទុកចោល ១០ ទៅ ១៥នាទី ចាំលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ
- ចូរសម្ងួតស្បែកឲ្យស្ងួត ហើយប្រើក្រែមផ្តល់សំណើមលាបម្តង
- ចូរធ្វើបែបនេះពីរទៅបីដងក្នុងមួយសប្តាហ៍។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរទៅជួបពេទ្យជំនាញរោគសើស្បែកបើសិណជាអ្នកស្រាប់តែមានអាការៈឡើងក្រហម ឬកន្ទួលរមាស់ក្រោយពេលអនុវត្តវិធីខាងលើនេះរួច៕