បញ្ហាផ្លូវទឹកម៉ូត្រមួយដែលកើតឡើងញឹកញាប់បំផុតនោះគឺការរលាកប្លោកនោមតែម្តង។ វាអាចធ្វើឲ្យត្រូវការនោមភ្លាមៗតែម្តង។ ក្រៅពីនេះវាក៏ធ្វើឲ្យមានអារម្មណ៍ក្រហាយៗពេលនោមដែរ។ អាការៈទាំងពីរនេះគ្រប់គ្រាន់នឹងធ្វើឲ្យរំខានដល់ជីវិតរស់នៅ ព្រមទាំងធ្លាក់ខ្លួនឈឺបានដែរ។ ដូច្នេះតើអ្នកអាចធ្វើម៉េចបានទៅទើបអាចព្យាបាលការរលាកប្លោកនោមនេះបាន?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មុននឹងខ្ញុំបង្ហាញអំពីវិធីព្យាបាល យកល្អគួរតែដឹងថា ការរលាកប្លោកនោមនេះមានលក្ខណៈសម្គាល់ដូចម្តេចខ្លះសិន។ អាការៈរបស់ជំងឺរលាកប្លោកនោមនេះ យើងអាចសម្គាល់ដឹងតាមលក្ខណៈដូចខាងក្រោមនេះ៖
- ចេះតែត្រូវការទៅនោមជាប់
- ឈឺក្នុងអាងត្រគាក ឬក្រហាយៗពេលនោម
- មានអារម្មណ៍ថាមានអ្វីរលាក និងបន្ថយលំហូរទឹកនោម
- នោមមានឈាម
- ទឹកនោមល្អក់ហើយមានក្លិនខ្លាំង
- ការឈឺចាប់កើតឡើងពីចង្កេះទៅអាងត្រគាក
- មានអារម្មណ៍ថា មានសម្ពាធក្នុងពោះផ្នែកខាងក្រោម
- ក្តៅខ្លួនតិចតួច។
ការព្យាបាលជំងឺរលាកប្លោកនោមពេលខ្លះត្រូវការប្រើថ្នាំផ្សះ និងថ្នាំបំបាត់ឈឺ។ ប៉ុន្តែជាទូទៅអ្នកអាចបង្ការភាពមិនមានផាសុកភាពតាមរយៈការផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដូចជា៖
បង្កើនការញ៉ាំទឹក
វិធីសាស្រ្តដ៏សំខាន់មួយក្នុងការព្យាបាលការរលាកប្លោកនោមគឺត្រូវប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ហើយ។ ការខ្សោះជាតិទឹកគឺជាកត្តាដ៏សំខាន់មួយដែលប៉ះពាល់ដល់ការរលាកប្លោកនោម និងការបង្ករោគនៅផ្លូវទឹកម៉ូត្រផ្សេងៗទៀត។ នៅពេលមិនមានទឹកគ្រប់គ្រាន់ តម្រងនោមនឹងថយចុះមុខងាររបស់វា ហើយក៏ផលិតទឹកនោមមិនគ្រប់គ្រាន់ដែរ។ ដូច្នេះ នៅពេលប្លោកនោមមានការផ្លាស់ប្តូរមជ្ឈដ្ឋានបែបនេះ បាក់តេរីនឹងលូតលាស់ដោយមិនអាចគ្រប់គ្រាន់បាន។ លើសពីនេះទៅទៀត ការនោមក៏ជួយបញ្ចេញបាក់តេរីទៅខាងក្រៅបានដែរ។ យកល្អគួរតែញ៉ាំប្រហែល ៨កែវក្នុងមួយថ្ងៃដើម្បីជំរុញដល់ការនោមបានច្រើនៗ។
ចៀសវាងអាហារដែលបង្កការរលាក
ថ្វីបើការរលាកប្លោកនោមបង្កឡើងដោយបាក់តេរីក៏ដោយ តែសារធាតុរលាកមួយចំនួនក៏អាចជំរុញដល់រឿងនេះដូចគ្នាដែរ ឬធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ ចូរកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន។ ជាមួយគ្នានេះដែរ កុំភ្លេចចៀសវាងការជក់បារី និងភេសជ្ជៈមានជាតិហ្គាស។
នោមជារៀងរាល់ ២ ទៅ៣ម៉ោង ម្តង
ការទប់ទឹកនោមក្នុងប្លោកនោមយូរៗគឺជាមូលហេតុមួយដែលនាំឲ្យមានការបង្ករោគ។ ការនោមនឹងជួយបញ្ចេញបាក់តេរីពីប្លោកនោម ព្រមទាំងរក្សាតុល្យភាព pH ក្នុងផ្លូវទឹកម៉ូត្រផង។ ដូច្នេះចូរទៅបន្ទប់ទឹកនោមជារៀងរាល់ ២ ទៅ ៣ម៉ោងម្តង ព្រមទាំងនោមចេញផងទាំងមុន និងក្រោយរួមភេទ។
រក្សាអនាម័យពេលរួមភេទ
ទម្លាប់អនាម័យមិនល្អក្នុងពេលរួមភេទគឺងាយនឹងនាំឲ្យឧស្សាហ៍រលាកប្លោកនោមខ្លាំងណាស់។ តាមពិតទៅ បាក់តេរីរហូតដល់ ៨០ភាគរយដែលបង្កជាការបង្ករោគនេះគឺកើតឡើងដោយសារតែមិនបានលាងសម្អាតតំបន់ប្រដាប់ភេទបានត្រឹមត្រូវ។ ចូរចៀសវាងការរួមភេទតាមរន្ធគូថ។ បើសិនជាអាច ចូរងូតទឹកផ្កាឈូកក្រោយពេលបន្ទោបង់រួច និងក្រោយរួមភេទរួច។
ជ្រើសរើសខោទ្រនាប់ធ្វើពីក្រណាត់កាតុង
ថ្វីបើវាប្រហែលជាមើលទៅមិនសំខាន់ តែការជ្រើសរើសខោទ្រនាប់បែបនេះមានប្រយោជន៍ច្រើនក្នុងការកំចាត់ការរលាកប្លោកនោមបាន។ ផលិតផលមួយនេះគឺផ្តល់ខ្យល់ដកដង្ហើមដល់ប្រដាប់ភេទ ដូច្នេះវាក៏ជួយបង្ការការលូតលាស់របស់បាក់តេរីបានដែរ។
ញ៉ាំទឹកក្រេនបឺរី
អង់ទីអុកស៊ីដង់ និងសារធាតុប្រឆាំងនឹងការរលាករបស់ទឹកក្រេនបឺរីអាចជួយបំបាត់ការរលាកប្លោកនោមបាន ដោយមិនចាំបាច់លេបថ្នាំក៏បាន។ ថ្វីបើវាមិនមែនជាផលិតផលអស្ចារ្យក្នុងការទប់ស្កាត់អាការៈក៏ដោយ តែការញ៉ាំភេសជ្ជៈមួយនេះនឹងជួយសម្រួលដល់កម្រិត pH របស់ទឹកនោម និងជំរុញដល់ការបញ្ចេញបាក់តេរីពីក្នុងប្លោកនោមបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យកល្អគួរតែញ៉ាំទឹកក្រេនបឺរីនេះពីរដងក្នុងមួយថ្ងៃ និងអនុវត្តយ៉ាងហោចណាស់ ៣ដងក្នុងមួយថ្ងៃ៕