តាមការសិក្សាថ្មីមួយបានឲ្យដឹងថា កុមារធាត់ៗមានភាពខ្សោយខាងការចងចាំជាងកុមារដែលមានទម្ងន់ធម្មតា។ ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន JAMA Pediatrics ដែលធ្វើឡើងនៅឯសាកលវិទ្យាល័យ Vermonts និង Yale ដែលបានរកឃើញថា កុមារដែលធាត់ៗមានកម្រិតខួរក្បាល Prefrontal Cortex ស្តើងជាងកុមារដែលមានទម្ងន់ធម្មតា។ Cortex របស់ខួរក្បាលដែលស្តើងៗអាចជាកត្តាមួយក្នុងការថយចុះមុខងាររៀនសូត្រចេះដឹងលើកុមារដែលមានសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ខ្ពស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សានេះគឺផ្អែកទៅលើទិន្នន័យមួយដែឡតាមដានទៅលើយុវវ័យប្រមាណ ១០០០០នាក់រយៈពេល ១០ឆ្នាំ។ ជារៀងរាល់ពីរឆ្នាំ យុវវ័យទាំងនោះត្រូវបានធ្វើការសម្ភាសន៍ ដោយធ្វើតេស្តផ្សេងៗ ដូចជាតេស្តឈាម និងថតស្គេនខួរក្បាលជាដើម។ ជាលទ្ធផលនៃការសិក្សាគេបានរកឃើញថា យុវវ័យដែលមានកម្រិតសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ខ្ពស់ៗ គឺមានភាពខ្សោយខាងការចងចាំ។ ហេតុដូច្នេះហើយបានជាគេបង្កើតបាននូវទ្រឹស្តីមួយថា ភាពក្រាសនៃ Cortex របស់ខួរក្បាលនឹងបញ្ជាក់អំពីទំនាក់ទំនងរវាង សន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ និងមុខងារប្រតិបត្តិ។ អ្នកស្រាវជ្រាវម្នាក់បាននិយាយថា ភាពស្តើងនៃ Cortex របស់ខួរក្បាល មានភាពរីករាលដាលច្រើន។ នេះដោយសារតែយើងដឹងថា មុខងារប្រតិបត្តិជាច្រើនដូចជា ការចងចាំ និងសមត្ថភាពរៀបគម្រោងត្រូវបានគ្រប់គ្រងឡើងក្នុងតំបន់មួយនេះនៃខួរក្បាល។
ចាប់ពីការសិក្សាពីកណ្តុរ និងខួរក្បាលមក គេបានបង្ហាញថា ភាពធាត់ជ្រុលអាចជំរុញដល់ឥទ្ធលនៃការរលាកកម្រិតទាប ដែលវាទៅធ្វើឲ្យផ្លាស់ប្តូររចនាសម្ព័ន្ធរបស់កោសិកា និងនាំឲ្យកើតជំងឺបេះដូងសរសៃឈាមបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ករណីដែលធាត់ជ្រុលកាន់តែយូរ វាពិតជាអាចធ្វើឲ្យកូនងាយនឹងមានការរលាករ៉ាំរ៉ៃ និងប៉ះពាល់ដល់ខួរក្បាលគេរយៈពេលយូរថែមទៀត៕