ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចការពារភ្នែកក្នុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកត្រូវតែបរិភោគអាហារដែលមានវិតាមីនAដូចជា ការ៉ុត ឬថ្លើមសត្វជាដើម។
- អ្នកត្រូវតែពិសារអាហារដែលមានវិតាមីនB1 ព្រោះវាមិនត្រឹមតែល្អចំពោះភ្នែកអ្នក ហើយថែមទាំងល្អចំពោះការលូតលាស់ខួរក្បាលរបស់កូនក្នុងផ្ទៃទៀតផង។
- អាហារដែលមានវិតាមីនB2 ក៏អ្នកត្រូវតែបរិភោគឱ្យបានច្រើនដែរដូចជាទឹកដោះគោ សណ្តែកបារាំង ឬបន្លែបៃតងជាដើម ព្រោះវាសុទ្ធតែអាចការពារភ្នែកអ្នកឱ្យភ្លឺ។
- ចុងក្រោយអ្នកត្រូវតែបរិភោគផ្លែឈើនិងបន្លែដែលមានវិតាមីនCឱ្យបានច្រើន ព្រោះវាអាចការពារភ្នែកអ្នកមិនឱ្យកើតជំងឺផ្សេងៗ។ ដូចនេះ អាហារទាំងនេះ អ្នកគួរតែពិសារ ទើបអាចការពារភ្នែករបស់អ្នកបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)