ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបពរកូនដែលទើបនឹងកើត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដំបូងអ្នកត្រូវតែយកដៃមួយចំហៀង ទៅដាក់ក្រោមក្បាលរបស់ទារក ហើយទប់ឱ្យនឹងជុំវិញក្បាលដោយចលនាថ្មមៗ។
- បន្ទាប់មកដាក់ដៃមួយចំហៀងទៀតនៅក្រោមគូទរបស់ទារក។
- បន្ទាប់មកទៀតចាប់ផ្តើមលើកទារកឡើងមកថ្មមៗ ដោយទប់ក្បាលទារកឱ្យជាប់ បើទប់មិនជាប់ នោះនឹងធ្វើឱ្យក្បាលគេធ្លាក់ទៅក្រោយ ទារកនឹងពិបាកទ្រាំណាស់។
- អ្នកត្រូវតែពរទារកឱ្យជិតខ្លួនអ្នក ដើម្បីឱ្យគេទទួលបានភាពកក់ក្តៅ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីពរកូនដែលទើបនឹងកើត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)