ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលគួរតែប្រយ័ត្នក្នុងពេលកាន់ដបឲ្យកូនបៅ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរកាន់ដបទឹកដោះគោនោះបញ្ឈរពេកឡើយ ព្រោះអាចធ្វើឲ្យកូនបៅដោយសម្ពាធណាស់។ ពេលដែលអ្នកកាន់បញ្ឈរពេក ទឹកដោះគោនោះនឹងហូរលឿន ដោយធ្វើឲ្យកូនលេបមិនទាន់ឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការកាន់ដបទឹកដោះគោឲ្យកូនបៅ។
- អ្នកមិនគួររុំកូនជិត ហើយឲ្យគេបៅឡើយ ព្រោះអាចមានគ្រោះថ្នាក់។ ដូចនេះ អ្នកគួរតែមើលឃើញដៃកូន មើលឃើញកាយវិការកូន ទើបអាចចៀសផុតពីគ្រោះថ្នាក់ទាំងឡាយដែលអាចកើតឡើងដោយចៃដន្យ។
- នៅពេលដែលមុខកូនមិនបែរមកអ្នក អ្នកមិនគួរឲ្យកូនបៅឡើយ ព្រោះក្នុងពេលកូនបៅ គឺត្រូវការមានទំនាក់ទំនងជាមួយអ្នក មើលមុខអ្នកដើម្បីបង្កើនមនោសញ្ចេតនា ទើបអាចធ្វើឲ្យកូនអាចទទួលបានភាពកក់ក្តៅ និងក្តីស្រឡាញ់គ្រប់គ្រាន់។
- អ្នកមិនគួរបង្វិលក្បាលដោះក្នុងមាត់កូនដើម្បីឲ្យគេបៅអស់ឡើយ ព្រោះនៅពេលដែលអ្នកឲ្យកូនបៅលើសកំណត់ នោះក្រពះ និងពោះវៀនកូនពិបាករំលាយអាហារខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការឲ្យកូនបៅទឹកដោះគោ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)