Antacids គឺជាថ្នាំដែលប្រើសម្រាប់បំបាត់អាការៈក្រហាយទ្រូងនិងឈឺក្រពះ ឬឈឺចាប់ក្នុងពោះដោយមានអមមកជាមួយនូវបញ្ហាពិបាករំលាយអាហារ រួមទាំងជំងឺច្រាលទឹកអាស៊ីតក្រពះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ទោះជាយ៉ាងណាការទទួលទានថ្នាំច្រើនមិនល្អចំពោះសុខភាពទាំងមូលឡើយ! ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះដោយមិនបាច់ប្រើប្រាស់ថ្នាំ Antacids ៖

១. ទទួលទានទឹក

អ្វីដែលអ្នកត្រូវធ្វើនៅពេលមានអារម្មណ៍ក្រហាយទ្រូងច្រាលអាស៊ីតក្រពះ គឺទទួលទានទឹកធម្មតា ១ កែវ។ ទឹកមានប្រសិទ្ធិភាពបន្សាបទឹកអាស៊ីតក្រពះឆាប់រហ័សគួរឱ្យកត់សម្គាល់។ ហើយប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ ចូរបន្តព្យាយាមទទួលទានទឹក ១ ទៅ ២ កែវរាល់ព្រឹកខណៈពេលពោះទទេរ ។

២. ទទួលទានទឹកប្រទាលកន្ទុយក្រពើ

ការទទួលទានទឹកប្រទាលកន្ទុយក្រពើក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈពេលអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះដោយភេសជ្ជៈនេះជួយគ្របស្រទាប់បំពង់អាហារនិងក្រពះទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាត្រូវប្រាកដថាទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ ១០០ ភាគរយ។

៣. ចេក

ភ្លាមៗពេលអាការៈក្រហាយទ្រូងលេចឡើង ចូរទទួលទានចេកទុំមួយផ្លែ។ នោះក៏ព្រោះតែផ្លែឈើនេះមានប្រសិទ្ធភាពកាត់បន្ថយភាពមិនស្រួលនៃអាការៈក្រហាយទ្រូងដោយបន្សាបជាតិអាស៊ីតក្រពះ។

៤. ទទួលទានគ្រាប់ជី

គ្រាប់ជីមានប្រសិទ្ធិភាពបំផុតដោះស្រាយបញ្ហាក្រហាយទ្រូងដោយវាជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ម៉ាញ៉េស្យូម ជាតិសសៃ ជាតិដែក និងសេលេញ៉ូម។ គ្រាន់តែយកគ្រាប់ជី ១ ស្លាបព្រាបាយពេញលាយជាមួយទឹកធម្មតា ហើយទទួលទានជាការស្រេច។

៥. តែខ្ញី

ការទទួលទានតែខ្ញីអាចបំបាត់អាការៈក្រហាយទ្រូងបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀតតែខ្ញី ១ ពែងអាចដោះស្រាយបញ្ហាពាក់ព័ន្ធប្រព័ន្ធរំលាយអាហារគួរឱ្យកត់សម្គាល់។

៦. ទឹកដោះគោ

ជាតិកាល់ស្យូមខ្ពស់ក្នុងទឹកដោះគោជួយទប់ស្កាត់ការប្រមូលផ្ដុំអាស៊ីតក្នុងក្រពះ។ ដូច្នេះកុំភ្លេចទទួលទានទឹកដោះគោស្រស់ត្រជាក់មួយកែវនៅពេលណាអ្នកមានអារម្មណ៍ថាក្រហាយៗក្នុងក្រពះ។ ទោះជាយ៉ាងណាត្រូវ​​​ប្រាកដថា ទឹកដោះគោស្រស់ដែលអ្នកទទួលទានគ្មានស្ករនិងសារធាតុបន្ថែមផ្សេងទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង