ជំងឺមហារីកបំពង់អាហារ គឺជាជំងឺសាហាវបំផុតមួយដែលអាចឆក់យកអាយុជីវិតមនុស្សបានទៅយ៉ាងងាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់អ្វីខ្លះបង្កើនហានិភ័យនៃជំងឺនេះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលអាចបង្កជំងឺមហារីកបំពង់អាហារ ៖

១. អាយុ

វេជ្ជបណ្ឌិតជាច្រើននិយាយថាអ្នកដែលមានវ័យលើសពី ៤៥ ឆ្នាំ គឺប្រឈមមុខនឹងហានិភ័យខ្ពស់នៃជំងឺមហារីកបំពង់អាហារ។

២. ភេទ

តើអ្នកធ្លាប់ដឹងទេថាបុរសងាយនឹងទទួលរងហានិភ័យនៃជំងឺមហារីកបំពង់អាហារច្រើនជាងស្ត្រីដល់ទៅ ៣ ដង?

៣. ជំងឺមួយចំនួន

ការច្រាលទឹកអាស៊ីតក្រពះញឹកញាប់ក៏អាចជាកត្តាមួយនៃជំងឺមហារីកបំពង់អាហារផងដែរ។

៤. តំណពូជ

ប្រសិនបើសមាជិកគ្រួសារមានរបបអាហារនិងរបៀបរស់នៅដូចគ្នា នោះហានិភ័យនៃជំងឺមហារីកបំពង់អាហារអាចកើតមានចំពោះសមាជិកផ្សេងទៀតបន្តបន្ទាប់។

៥. ការជក់បារី

ទម្លាប់នៃការជក់បារីអាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែបារីមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់បំផុត រួមទាំងសារធាតុ tobacco។

៦. ទទួលទានគ្រឿងស្រវឹងច្រើនពេក

មិនត្រឹមតែហានិភ័យនៃជំងឺមហារីកបំពង់អាហារប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានគ្រឿងស្រវឹងច្រើនជ្រុលក៏បង្កបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភផ្សេងៗទៀតផងដែរ។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានច្រើនពេក។

៧. ទទួលទានភេសជ្ជៈក្ដៅខ្លាំងពេក

ទម្លាប់នៃការទទួលទានភេសជ្ជៈក្ដៅខ្លាំងជាប្រចាំក៏អាចបង្កើនហានិភ័យនៃជំងឺំហារីកបំពង់អាហារគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែកម្ដៅខ្លាំង ឬសីតុណ្ហភាពខ្ពស់អាចបង្កការរលាកស្រទាប់នៃបំពង់អាហារ។

៨. ទម្លាប់ទទួលទានមិនល្អ

ការទទួលទានអាហារគ្មានសុខភាពល្អដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់និងសារធាតុគីមីផ្សេងៗអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមបន្ថែមបន្លែផ្លែឈើឱ្យកាន់តែច្រើនក្នុងរបបអាហារប្រចាំថ្ងៃ៕