ប្រហែល ៧៥ភាគរយនៃមនុស្សពេញវ័យនឹងមានបញ្ហាឬសដូងបាតម្តងម្កាល។ ជំងឺឬសដូងបាតនេះគឺជាការហើមនៃសរសៃវ៉ែនក្នុងរន្ធគូថ ដែលអាចធ្វើឲ្យរមាស់ ឈឺចាប់ ហូរឈាម និងមិនមានផាសុកភាពក្នុងការរស់នៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីបង្ការជំងឺនេះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោម៖
- ចូរញ៉ាំអាហារសម្បូរជាតិសរសៃដូចជា ផ្លែឈើ និងបន្លែ
- ចូរញ៉ាំទឹកពី ៦ ទៅ៨កែវជារៀងរាល់ថ្ងៃ
- ចូរញ៉ាំថ្នាំបំប៉នជាតិសរសៃ
- ពេលបន្ទោបង់មិនត្រូវព្យាយាមប្រឹងជុះឡើយ
- ចូរទៅបន្ទប់ទឹកភ្លាមនៅពេលចង់បន្ទោបង់ហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូររស់នៅឲ្យសកម្ម និងចៀសវាងការអង្គុយយូរៗ៕