ការសរសេរអំពីបទពិសោធន៍តានតឹងខ្លាំង ឬការប៉ះទង្គិចខាងផ្លូវចិត្តខ្លាំងក្លា អាចជារឿងល្អមួយសម្រាប់សុខភាពមនុស្សយើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសិក្សាបានបង្ហាញថា ការសរសេរនូវការគិត ក៏ដូចជាគំនិតដ៏ជ្រៅបំផុត ព្រមទាំងអារម្មណ៍របស់អ្នកអំពីស្ថានភាពដ៏ពិបាកៗ អាចជួយពង្រឹងដល់អារម្មណ៍ពេលបច្ចុប្បន្ន បន្ថយការងាយកើតជំងឺនិងបង្កើនផលិតភាពការងារថែមទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ សមាគមន៍ជំងឺចិត្តសាស្រ្តអាមេរិក បានណែណាំថា អ្នកដែលរក្សាការសរសេរកំណត់ហេតុប្រចាំថ្ងៃតាមខ្លួន ជាពិសេសការសរសេរអំពីអារម្មណ៍របស់ខ្លួនជាប្រចាំថ្ងៃ គួរតែជារឿងល្អសម្រាប់ដោះស្រាយបញ្ហាស្រ្តេស៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)