ជំងឺមហារីកសុដន់គឺជាជំងឺមួយប្រភេទដែលនាំឲ្យស្្រតីស្លាប់ច្រើនជាងគេនៅទូទាំងពិភពលោក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការកំនត់រោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលាអាចជួយបង្ការការស្លាប់ដោយសារតែជំងឺមហារីកបាន។ ការបង្ការជំងឺមហារីកសុដន់ក៏មានការធ្វើតេស្តជាទៀងទាត់ដែរបើសិនជាអ្នកកំពុងតែមានការប្រឈមមុខខ្ពស់ បន្ទាប់មកត្រូវមានរបបអាហារផ្តល់សុខភាព និងរបៀបរស់នៅដែលផ្តល់សុខភាព។ល។
យោងទៅតាមការសិក្សាថ្មីមួយបានឲ្យដឹងថា វាត្រូវបានកេរកឃើញថា របបអាហារមានជាតិខ្លាញ់ខ្ពស់ប្រហែលជាដើមចមមួយទៅចិញ្ចឹមកោសិកាមហារីកសុដន់។ ថ្វីបើវាត្រូវបានគេដឹងរួចហើយថា ភាពធាត់ជ្រុលអាចបង្កើនការប្រឈម និងធ្វើឲ្យអាការៈជំងឺមហារីកសុដន់កាន់តែធ្ងន់ធ្ងរ តែអ្នកស្រាវស្រាវមិនបានដឹងអំពីទំនាក់ទំនងដោយផ្ទាល់នៃអាហារមានជាតិខ្លាញ់ខ្ពស់ និងកោសិកាមហារីកសុដន់ឡើយ។
ក្រុមការងារមកពី New Hampshire សហរដ្ឋអាមេរិកបានរកឃើញថា កោសិកាមហារីកសុដន់អាចទទួលបានខ្លាញ់យ៉ាងច្រើនដែលកើតចេញពីមូលេគុលសម្បូរខ្លាញ់ ដែលមានក្នុងចរន្តឈាម។
ការស្រាវជ្រាវនេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Journal of Lipid Research ហើយវាក៏នឹងក្លាយទៅជាក្តីសង្ឃឹមមួយក្នុងការបង្ការ កំណត់រោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកសុដន់ដែរ។ ម៉្យាងវិញទៀត វាត្រូវបានគេរកឃើញថា កោសិកាមហារីកអាចក្លាយទៅជាស៊ាំនឹងថ្នាំជាច្រើនដែលបញ្ឈប់ការផលិតខ្លាញ់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការសិក្សាថ្មីបំផុតបានរកឃើញថា កោសិកាមហារីកអាចយកខ្លាញ់ចេញពីក្នុងចរន្តឈាម ហើយក៏មិនត្រូវការផលិតខ្លួនឯងឡើយ៕