លាភសំណាងរបស់មនុស្សគ្រប់រូបមិនមែនសុទ្ធតែអាចកើតឡើងងាយៗនោះទេ វាគឺស្ថិតទៅលើឆ្នាំរបស់អ្នក។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីឆ្នាំទាំង៤ដែលអាចនឹងមានលាភកើតឡើងនៅពេលឆាប់ៗនេះ។ តើមានឆ្នាំអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំវក
នៅពេលឆាប់ៗនេះ អ្នកដែលកើតនៅឆ្នាំវកនេះអាចនឹងមានលាភកើនឡើង ដែលអាចជួបនឹងឱកាសរកបានប្រាក់ច្រើន។ ម្យ៉ាងទៀតអ្នកដែលកើតនៅឆ្នាំនេះ ចំពោះអ្នកដែលចូលចិត្តសាកល្បងនូវអ្វីដែលថ្មី ហើយប្លែក អាចប្រើប្រាស់គំនិតទាំងនេះដើម្បីទទួលបានជោគជ័យ។
ឆ្នាំកុរ
ចំពោះអ្នកដែលកើតនៅឆ្នាំកុរនេះ លាភដែលគេអាចទទួលបាននៅថ្មីៗនេះគឺសំដៅដល់មនោសញ្ចេតនា។ គេជាមនុស្សដែលចូលចិត្តស្រមើលស្រម៉ៃច្រើន ដោយតែងតែចង់ទទួលបានអ្នកដែលខ្លួនស្រឡាញ់នៅជិតខ្លួន ហើយគេជាបុគ្គលដែលមើលស្នេហាជាធំ។ នៅថ្មីៗនេះអ្នកដែលគេតាមស្រឡាញ់អាចនឹងមើលឃើញពន្លឺនៅលើខ្លួនពួកគេ ដោយអាចទទួលយកពួកគេបាន។
ឆ្នាំមមី
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានមហិច្ចតាខ្ពស់ក្នុងមុខរបរ ហើយពួកគេជាមនុស្សដែលចូលចិត្តរកលុយ និងបុណ្យស័ក្តិ។ នៅថ្មីៗនេះមុខរបរគេនឹងអាចរីកចម្រើនទៅមុខជាលំដាប់។ ប្រសិនជាមានគំនិតក្នុងការរកស៊ី និងផែនការ អ្នកគួរតែអនុវត្ត ព្រោះវាអាចនាំភាពជោគជ័យឲ្យអ្នក។
ឆ្នាំរការ
នៅថ្មីៗនេះ អ្នកនឹងអាចដោះស្រាយបានគ្រប់បញ្ហាដែលកើតឡើងលើអ្នកដោយមិនចាំបាច់ចំណាយកម្លាំងច្រើន និងស្មារតីច្រើនទៅលើបញ្ហាទាំងនោះ។ ចំពោះបញ្ហាការងារវិញ អ្នកនឹងអាចមានឱកាសការងារច្រើន។ ដូចនេះនៅពេលឆាប់ៗនេះអ្នកនឹងអាចល្អគ្រប់ផ្នែកក្នុងការរស់នៅរបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)