ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកថាតើគួរតែធ្វើយ៉ាងណាទើបអាចថែរក្សាអាពាហ៍ពិពាហ៍អ្នកបានល្អ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែនិយាយពាក្យផ្អែមល្ហែមឲ្យបានច្រើន ព្រោះពាក្យសម្តីមួយនេះ អាចធ្វើឲ្យអ្នកទាំងពីរកាន់តែស្រឡាញ់គ្នាជាងនេះ។ ជាពិសេស អាចធ្វើឲ្យអ្នកទាំងពីរមិនងាយធុញគ្នាឡើយ។
- ក្នុងពេលយប់ អ្នកគួរតែធ្វើសកម្មភាពខ្លះ មិនគួរព្រោះតែកើតកូនរួច ហើយនឿយហត់នឹងការងារ មិនធ្វើអ្វីឡើយ។ នៅពេលដែលអ្នកមិនរួមភេទយូរ មនោសញ្ចេតនារវាងអ្នកទាំងពីរក៏ងាយបែកដែរ។ ដូចនេះ អ្នកគួរតែឆ្លៀតពេលខ្លះ ដើម្បីបង្កើនមនោសញ្ចេតនារបស់អ្នក។
- អ្នកគួរតែកាន់ដៃគ្នាឲ្យបានច្រើនដូចជាពេលដែលអ្នកមិនទាន់រៀបការ។ ការកាន់ដៃគ្នានេះ អាចធ្វើឲ្យស្នេហាអ្នកទាំងពីរកាន់តែប្រសើរ ហើយធ្វើឲ្យអ្នកទាំងពីរកាន់តែចង់ថែរក្សាគ្រួសារមួយនេះ ដោយកសាងជាមួយគ្នារហូតដល់ចាស់រៀងខ្លួន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)