ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការចាប់ចិត្តស្វាមីរបស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែយល់ចិត្តស្វាមីរបស់អ្នក ដោយចេះសង្កេតមើលអារម្មណ៍របស់គេ។ ការចេះសង្កេតមើលបែបនេះ ទើបអាចដឹងថា ពាក្យអ្វីអ្នកគួរតែតែនិយាយ ហើយពាក្យអ្វីមិនគួរនិយាយ។ នៅពេលដែលអ្នកនិយាយត្រូវស្ថានភាព ហើយធ្វើត្រូវចិត្តស្វាមីអ្នក នោះគេនឹងមិនងាយទៅរកស្រីក្រៅឡើយ។
- ប្រពន្ធដែលចេះចម្អិនម្ហូបអាហារ ចេះរៀបចំផ្ទះសំបែងឲ្យមានរបៀប ចេះតុបតែងខ្លួនបានស្អាត នោះស្វាមីនឹងមិនទៅប៉ះពាល់ស្រីផ្សេងឡើយ ព្រោះអ្នកត្រូវគ្រប់លក្ខណៈដែលគេចង់បាន។ ជាពិសេស មើលថែទាំងកូន និងប្តីបានយ៉ាងល្អ។
- នៅពេលដែលអ្នកមើលថែទាំងគ្រួសារខាងស្វាមីអ្នកបានយ៉ាងល្អ ក៏អាចទាក់ចិត្តគេជាប់ដែរ ព្រោះអំពើល្អមួយនេះ អាចធ្វើឲ្យគេសប្បាយចិត្តខ្លាំង។ ដូចនេះ អ្នកគួរតែយកចិត្តទុកដាក់ចំពោះគ្រួសារខាងគេខ្លះ ទើបអាចចាប់ចិត្តគេបានជាប់ មិនងាយរត់ទៅរកនរណាឡើយ ព្រោះគេចងចាំអំពើល្អរបស់អ្នកទុកជានិច្ច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)