ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបប្រយ័ត្នក្នុងការប្រើម៉ាសមុខដែលអាចធ្វើឲ្យមុខអ្នកស្អាតខ្លាំង។ តើមានអ្វីខ្លះដែលគួរតែប្រយ័ត្នទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មុនពេលដែលអ្នកប្រើម៉ាសមុខ អ្នកគួរតែលាងសម្អាតមុខឲ្យស្អាត ជាពិសេស ប្រើហ្វមមកលាងសម្អាតមុខតែម្តង ព្រោះមានតែមុខស្អាតទេ ដែលអាចធ្វើឲ្យស្បែកមុខអ្នកស្រូបយកសារធាតុពីម៉ាសមុខនោះ ទើបមុខអ្នកស្អាតក្រោយពេលបិតរួច។
- រយៈពេលនៃការបិតម៉ាសមុខនេះ មិនគួរឲ្យលើសពី២០នាទីឡើយ ព្រោះបើអ្នកបិតយូរពេក នឹងធ្វើឲ្យមុខអ្នកប្រែជាជ្រួញទៅវិញ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីម៉ោងនៃការបិតម៉ាសនេះ។
- ក្នុងមួយអាទិត្យ អ្នកគួរតែបិតម៉ាសនោះចំនួនពី២ទៅ៣ដងបានហើយ ព្រោះបើបិតរាល់ថ្ងៃពេក នឹងធ្វើឲ្យស្បែកអ្នកស្ងួត របបស្បែក ឬកើតមុនក៏មានដែរ។
- ក្រោយពេលដែលអ្នកបិតម៉ាសមុខរួច អ្នកគួរតែលាងសម្អាតមុខម្តងទៀត ព្រោះបើមិនលាងសម្អាតចេញ រន្ធញើសរបស់អ្នកអាចប្រែជាធំបាន ថែមទាំងអាចធ្វើឲ្យមុខអ្នកកើតមុនទៀតផង។
- អ្នកមិនគួរធ្វើម៉ាសមុខខ្លួនឯងនោះទេ ព្រោះម៉ាសដែលអ្នកធ្វើ អាចបំផ្លាញមុខអ្នកបាន ដោយអាចធ្វើឲ្យស្បែកមុខអ្នកប្រតិកម្ម ឡើងកន្ទួលក្រហម ថែមទាំងធ្វើឲ្យស្បែកមុខអ្នកប្រែជាស្រអាប់ទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)