ខណៈពេលដែលអ្នកជំងឺជាច្រើនក្នុងមន្ទីរពេទ្យមានភាពរីករាយយ៉ាងខ្លាំងនៅពេលឃើញមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ទៅសួរសុខទុក្ខ យកល្អគួរតែប្រាកដថា ការទៅសួរសុខទុក្ខនេះអាចផ្តល់សុវត្ថិភាពដល់ពួកគេផង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កាលណាមានបុគ្គលិកពេទ្យ អ្នកជំងឺនិងអ្នកមកសួរសុខទុក្ខកាន់តែច្រើន អ្នកជំងឺកាន់តែទទួលបានផាសុកភាព។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាគោលការណ៍ខ្លះៗសម្រាប់អ្នកទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យគួរដឹង៖
- ត្រូវថ្នមសម្តីបន្តិចនៅពេលនិយាយស្តីក្នុងមន្ទីរពេទ្យ
- មិនត្រូវទៅសួរសុខទុក្ខអ្នកជំងឺទាំងខ្លួនមានជំងឺឡើយ
- មិនត្រូវបាញ់ទឹកអប់ឡើយ
- ចូរគោរពរាល់សញ្ញាទាំងអស់នៅលើទ្វាបន្ទប់អ្នកជំងឺ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រើប្រាស់ទូរស័ព្ទដៃតែនៅកន្លែងដែលអាចឲ្យប្រើប៉ុណ្ណោះ
- ចូរលាងសម្អាតដៃមុនពេល និងក្រោយពេលសួរសុខទុក្ខអ្នកជំងឺរួច៕