ជំងឺមហារីកស្បែក Melanoma ប្រហែល ៧៥មានលក្ខណៈជាកន្ទួលថ្មីៗ ដែលកើតឡើងលើស្បែកមានសុខភាពល្អ។ ដោយសារតែជំងឺមហារីកប្រភេទនេះអាចងាយនឹងគម្រាមគំហែងដល់អាយុជីវិត យកល្អគួរតែដឹងអំពីអាការៈដំបូងៗរបស់វាផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈរបស់វាអាចមានដូចជា៖
- កន្ទួលលើស្បែកមានការប្រែប្រួលពណ៌ រូបរាង ឬទំហំរបស់វា
- កន្ទួលនោះទៅជារមាស់ ឈឺចាប់ខ្លាំង ឬតឹងឈឺ
- កន្ទួលនោះមានលក្ខណៈផូសចេញពីលើស្បែកជាងកន្ទួលផ្សេងៗ
សារៈសំខាន់នៃការពិនិត្យមើលនេះគឺដើម្បីរកមើលជំងឺមហារីកស្បែកផ្សេងៗទៀតផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរធ្វើការកត់សម្គាល់ជានិច្ចផងរាល់កន្ទួលដែលមានលក្ខណៈគ្រឺមៗ ស្ងួត របកៗ ឬផូសចេញពីស្បែកខ្លាំង។ ចូរទៅជួបគ្រូពេទ្យភ្លាមបើសិនជាអ្នកសង្ស័យថាស្បែកកំពុងតែមានជំងឺមហារីកហើយ៕