កង្វះអនាម័យមាត់ធ្មេញជាមូលហេតុចម្បងបំផុតមួយដែលបណ្ដាលឱ្យអណ្ដាតគ្មានសុខភាពល្អនិងគួរឱ្យខ្ពើម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលគួរឱ្យរំខានថែមទៀតនោះ គឺច្រាំងអណ្ដាតពណ៌សៗ ឬលឿងលើផ្ទៃអណ្ដាតអាចបង្កក្លិនខ្យល់ដង្ហើមមិនល្អថែមទៀតផង។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយ Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយឱ្យអណ្ដាតមានសុខភាពល្អ ហើយពណ៌ផ្កាឈូកស្អាត ៖
១. ប្រើប្រាស់ឧបករណ៍កោសអណ្ដាត
បើប្រៀបធៀបនឹងច្រាសដុសធ្មេញ ប្រដាប់កោសអណ្ដាតគឺមានប្រសិទ្ធភាពជាងក្នងការសម្អាតអណ្ដាត។ ដូច្នេះកុំភ្លេចប្រើប្រាស់ឧបករណ៍រាល់ពេលសម្អាតក្នុងមាត់។
២. ប្រើប្រាស់ម្ស៉ៅ Baking Soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែផ្សើមច្រាសដុសធ្មេញ រួចជ្រលក់វាក្នុងម្ស៉ៅ Baking soda ហើយចាប់ផ្ដើមយកមកដុសសម្អាតលើអណ្ដាត រួចខ្ពុរសម្អាតមាត់ជាមួយទឹកធម្មតាជាការស្រេច។
៣. អំបិល
ក្រៅពីម្ស៉ៅ Baking soda អ្នកក៏អាចប្រើប្រាស់អំបិលក្នុងការសម្អាតអណ្ដាតបានផងដែរ។ ទោះជាយ៉ាងណាចូរដុសសម្អាតលើអណ្ដាតថ្នមៗចៀសវាងរបួស។
៤. ខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើ
ក្រោយពីដុសសម្អាតធ្មេញ និងអណ្ដាតរួចសព្វ អ្នកអាចចាប់ផ្ដើមខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។
៥. ប្រេងដូង
ក៏មិនខុសពីទឹកប្រទាលកន្ទុយក្រពើដែរ គឺអ្នកអាចខ្ពុរសម្អាតមាត់និងអណ្ដាតជាមួយប្រេងដូង។
៦. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ចូរព្យាយាមទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ហើយនេះក៏ជាអ្វីមួយដែលជួយរក្សាសុខភាពអណ្ដាតល្អប្រសើរគួរឱ្យកត់សម្គាល់ដោយទឹកជួយកម្ចាត់បាក់តេរីលើអណ្ដាត។
៧. ឈប់ជក់បារី
អ្នកក៏គួរផ្ដាច់បារីផងដែរប្រសិនបើចង់រក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ជាពិសេសក្លិនខ្យល់ដង្ហើមស្រស់ថ្លា។ នោះក៏ព្រោះតែការជក់បារីអាចបង្កើនហានិភ័យនៃបញ្ហាមាត់ធ្មេញគួរឱ្យព្រួយបារម្ភ៕