ពេលដែលទារកបៅរួច ស្រាប់តែច្រាល ឬក្អែលទឹកដោះដែលបៅនោះចេញ ហើយអ្នកក៏ឆ្ងល់ថាតើគួរឲ្យគេបៅទៀតឬអត់។ តើគួរតែបន្តឲ្យគេបៅទៀតនៅរយៈពេលយូរប៉ុណ្ណា?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះគឺជាសំណួរដ៏ល្អមួយ។ តែអ្វីដែលគួរនិយាយចំពោះរឿងនេះគឺ ទារកក្អែល មិនមែនក្អួតទេ។ ទារកដែលក្អួតក៏កើតមានជាញឹកញាប់ដែរ ហើយអាចមានមូលហេតុរបស់វាច្រើន សំណាងដែរ មូលហេតុភាគច្រើនគឺមិនធ្ងន់ធ្ងរឡើយ។ ចម្លើយដ៏ខ្លីមួយដែលអាចឆ្លើយបាននោះគឺថា អ្នកអាចបន្តឲ្យគេបៅទៀតភ្លាមៗបាន។
មូលហេតុអ្វីខ្លះដែលធ្វើឲ្យកូនក្អួត និងក្អែលទឹកដោះបែនេះ?
ទារកក្អួត និងក្អែលមានពីរប្រភេទខុសៗគ្នា ហើយវាអាចមានមូលហេតុខុសៗគ្នាផងដែរ។ ការក្អែលច្រើនតែកើតឡើងលើទារកអាយុក្រោមមួយឆ្នាំ។ ជាធម្មតាវាកើតឡើងក្រោយបៅរួច។ ការក្អែលទឹកដោះនេះច្រើនតែជាទឹកមាត់ និងទឹកដោះគោ។ វាច្រើនតែកើតឡើងជាមួយនឹងការភើ តែការក្អែលនេះគឺជារឿងធម្មតាទេ។ វាអាចកើតឡើងដោយហេតុផលច្រើនប្រភេទ។ ប្រហែលពាក់កណ្តាលនៃទារកអាយុ ៣ខែ ចុះក្រោមគឺមានបញ្ហាច្រាលអាស៊ីតក្រពះវិញ ដែលរឿងនេះកើតឡើងពេលគេបៅឆ្អែតពេក។ ដូច្នេះចូរកុំឲ្យកូនបៅឆ្អែតពេកអី។ ការក្អែលបែបនេះនឹងបាត់ទៅវិញនៅពេលគេអាយុបានមួយឆ្នាំ។ ម៉្យាងវិញទៀត ការក្អួតច្រើនតែកើតឡើងដោយការច្រាលទឹកដោះគោ ឬអាហារដែលពោះវៀនគេមិនទាន់ទទួលយកបាន។ ការក្អួតរបស់ទារកគឺជាសកម្មភាពរ៉េផ្លិចដែលអាចបង្កឡើងដោយរឿងមួយចំនួនដូចជា៖
- ការរលាកបង្កឡើងដោយបាក់តេរី ឬវីរុស ឬមេរោគក្រពះជាដើម
- ក្តៅខ្លួន
- ឈឺចាប់ អាចដោយសារតែក្តៅខ្លួន ឈឺត្រចៀក ឬចាក់វ៉ាក់សាំង
- ការស្ទះក្នុងពោះវៀន ឬក្រពះ
- មានជាតិគីមីច្រើនក្នុងឈាមដូចជា ថ្នាំ
- អាឡែហ្ស៊ីដូចជា លម្អងផ្កា ដែលវាកម្រកើតឡើងលើទារកអាយុក្រោម ១ឆ្នាំណាស់
- ការពុលដោយសារចលនាដូចជា ក្នុងពេលជិះឡានជាដើម
- វិលមុខ
- តប់ប្រម៉ល់
- ក្លិនឈួលខ្លាំង
- មិនអាចបៅទឹកដោះគោបាន។
ការក្អួតក៏កើតឡើងជាញឹកញាប់លើទារកសុខភាពល្អដែរ ប៉ុន្តែវាអាចមានន័យថា កូនអ្នកកំពុងតែមានមេរោគក្នុងពោះវៀន ឬចាញ់អាកាសធាតុដែរ។
ពេលណាគួរបន្តឲ្យកូនបៅទៀតក្រោយពីគេក្អួតហើយចឹង?
ការក្អួតខ្លាំងពេកអាចបង្កជាការខ្សោះជាតិទឹក និងស្រកទម្ងន់ធ្ងន់ធ្ងរបាន។ ការបំបៅកូនដោយទឹកដោះគោ អាចជួយរឿងទាំងពីរនេះបាន។ ចូរឲ្យកូនបៅទៀតក្រោយពីគេឈប់ក្អួតហើយ។ បើសិនជាកូនឃ្លាន និងរាវរកដបទឹកដោះគោ ឬដោះក្រោយបៅរួច ចូរឲ្យគេបៅវិញភ្លាម។
កំអួតរបស់កូនពេលខ្លះអាចជួយឲ្យដឹងថា វាអ្វីដែរ។ ចូរចាប់ផ្តើមឲ្យគេបៅទឹកដោះគោតិចៗ និងមើលថាតើគេនឹងក្អួតម្តងទៀតឬអត់។ កូនអាចក្អួតភ្លាមៗ ប៉ុន្តែយកល្អគួរតែព្យាយាមឲ្យគេបៅចៀសជាងអត់។ បើសិនជាកូនអាយុយ៉ាងហោចណាស់ ៦ខែ ហើយមិនចង់បៅក្រោយក្អួតរួចច្រើនដង ចូរឲ្យគេបៅទឹក ឬបញ្ច្រកទឹកតិចៗតាមស្លាបព្រាវិញ។ រឿងនេះនឹងជួយបង្ការការខ្សោះជាតិទឹកគេបាន។ ចូរចាំរយៈពេលខ្លីបន្តិច ចាំឲ្យគេបៅម្តងទៀត។
ពេលណាដែលមិនគួរឲ្យកូនបៅទៀតក្រោយពីគេក្អួតរួច?
ក្នុងករណីខ្លះ យកល្អគួរតែកុំឲ្យកូនបៅទៀតអីក្រោយពីគេក្អួតរួច។ បើសិនជាកូនក្អួតដោយសារតែឈឺត្រចៀក ឬក្តៅខ្លួន យកល្អគួរតែឲ្យគេលេបថ្នាំសិនទៅ។ គ្រូពេទ្យកុមារភាគច្រើនណែនាំឲ្យលេបថ្នាំបំបាត់ឈឺដូចជា ប៉ារ៉ាសេតាម៉ុលសម្រាប់ទារក។ ចូរសួរគ្រូពេទ្យផងថា កម្រិតថ្នាំបែបណាទើបស័ក្តិសមសម្រាប់កូនញ៉ាំ។ ក្រោយពីឲ្យកូនលេបហើយ ចូររងចាំប្រហែល ៣០ ទៅ ៦០នាទីក្រោយចាំឲ្យគេបៅទៀត។ ការបំបៅកូនលឿនពេកអាចធ្វើឲ្យគេក្អួតចេញថ្នាំវិញទេ។
ការពុលចលនាមិនកើតឡើងជាញឹកញាប់លើទារកអាយុក្រោម២ឆ្នាំឡើយ តែទារកខ្លះអាចនឹងធ្វើទុក្ខនឹងបញ្ហានេះច្រើន។ បើសិនជាទារកក្អួតដោយសារតែពុលបែបនេះមែន យកល្អគួរតែកុំឲ្យគេបៅទៀតអី។
ពេលណាដែលគួរនាំកូនទៅជួបពេទ្យ?
ការក្អួតរបស់ទារកអាចជាក្តីបារម្ភដ៏ខ្លាំងរបស់ឪពុកម្តាយ ប៉ុន្តែវាច្រើនតែបាត់ទៅវិញដោយខ្លួនឯងទេ ទោះបីជាមានមេរោគក្នុងពោះវៀនគេក៏ដោយ។ ទារកភាគច្រើនដែលមានការរលាកពោះវៀននឹងមិនត្រូវការលេបថ្នាំអ្វីព្យាបាលទាំងអស់។ មានន័យថា ភាគច្រើនអ្នកគ្រាន់តែត្រូវការរងចាំឲ្យកូនក្អួតចេញមកក្រៅប៉ុណ្ណោះ។ តែពេលខ្លះ ការក្អយតមិនមែនជារឿងដែលល្អឡើយ។ អ្នកត្រូវតែដឹងអំពីស្ថានភាពកូនខ្លួនឯងឲ្យបានល្អបំផុត។ ចូរជឿជាក់លើខ្លួនឯង និងទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាអ្វីៗធ្វើឲ្យអ្នកព្រួយបារម្ភខ្លាំង។
ម៉្យាងវិញទៀត ចូរនាំកូនទៅជួបគ្រូពេទ្យភ្លាមបើសិនជាគេក្អួតចាប់ពី ១២ម៉ោងឡើងទៅ។ ទារក និងក្មេងអាចងាយនឹងខ្សោះជាតិទឹកដោយសារតែការក្អួតខ្លាំង។ ចូរទាក់ទងទៅគ្រូពេទ្យជំនាញកុមារភ្លាមបើសិនជាកូនមិនអាចញ៉ាំអីកើត និងមានអាការៈមិនស្រួលដូចខាងក្រោមនេះ៖
- យំជាប់រហូត
- ឈឺ ឬមិនស្រួលក្នុងខ្លួន
- មិនព្រមបៅ
- មិនមានទឹកនោម៦ម៉ោងឡើង
- រាក
- ស្ងួតបបូរមាត់
- យំគ្មានទឹកភ្នែក
- ក្អយតមានឈាម ឬមានកំណកខ្មៅៗ
- មិនឆ្លើយតបនឹងអ្វីទាំងអស់
- ក្អួតមានទឹកពណ៌បៃតង
- ហើមពោះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានឈាមក្នុងលាមក៕