វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វាយគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺអ៊ុតស្វាយ។ ចាប់តាំងពីមានកម្មវិធីចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វាយនៅសហរដ្ឋអាមេរិកមក វាក៏មានការធ្លាក់ចុះយ៉ាងខ្លាំងនៃជំងឺនេះរហូតដល់ ៩០ភាគរយឯណោះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នក ឬមនុស្សជាទីស្រឡាញ់កើតជំងឺអ៊ុតស្វាយមែន យកល្អគួរតែធ្វើទៅតាមដំបូន្មានខាងក្រោមនេះ៖
- ប្រើប្រាស់ ឡូសិន Calamine និងងូតទឹកត្រជាក់ដើម្បីបំបាត់ការរមាស់
- ចៀសវាងការអេសព្រោះវាអាចនាំឲ្យមានការបង្ករោគបាន
- ចូរកាត់ក្រចកកូនឲ្យខ្លីៗដើម្បីកុំឲ្យអេសដាច់សាច់បាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវប្រើផលិតផលណាមានជាតិអាស្ពីរីនដើម្បីបំបាត់ការក្តៅខ្លួនដោយសារជំងឺអ៊ុតស្វាយឡើយ។ តែចូរប្រើថ្នាំណាគ្មានអាស្ពីរីន ដូចជា ថ្នាំប៉ារ៉ាសេតាម៉ុលតែម្តង៕