ប្រសិនជាអ្នកចង់សម្រាលកូនតាមបែបធម្មជាតិ អ្នកត្រូវតែត្រៀមគ្រប់បែបយ៉ាងជាមុនសិន ទើបអ្នកអាចទទួលជោគជ័យក្នុងការសម្រាលកូនដោយមិនបាច់វះកាត់។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបផ្សេងៗដែលអ្នកគួរតែធ្វើពេលដែលអ្នកស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការពរពោះ មានន័យថាពេលដែលជិតដល់ខែកើត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលដល់ខែដែលអ្នកជិតឆ្លងទន្លេ អ្នកត្រូវតែប្រយ័ត្នពីទម្ងន់របស់ខ្លួន ដោយគ្រប់គ្រងវាឲ្យបានល្អ។ ចំពោះរបបអាហារវិញ អ្នកគួរតែញ៉ាំអាហារមួយចំនួនដែលមានប្រូតេអ៊ីនច្រើន ព្រោះវាជាអាហារដែលងាយស្រួលរំលាយ ដោយអ្នកអាចញ៉ាំពងមាន់ និងទឹកដោះគោច្រើន ទឹកសម្លផ្សេងៗ ហើយមិនត្រូវបរិភោគអាហារដែលមានខ្លាញ់ឡើយ។ ជាងនេះទៅទៀត អ្នកអាចរកសៀវភៅដែលទាក់ទងនឹងការសម្រាលកូនមកមើលបាន ព្រោះវាអាចជួយអ្នកឲ្យត្រៀមលក្ខណៈផ្លូវចិត្តទុកជាមុន ហើយត្រូវតែរក្សាចិត្តធម្មតា ដោយត្រូវតែធ្វើយ៉ាងណាជម្រះចោលនូវភាពភ័យខ្លាចចំពោះការសម្រាលកូនគ្រប់បែបយ៉ាង ម្យ៉ាងទៀតអ្នកត្រូវតែហាត់ប្រាណដោយអាចដើរបាន នោះពេលដែលអ្នកសម្រាល វានឹងជួយអ្នកសម្រាលលឿន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)