នៅពេលដែលអ្នកឆុងតែ កាហ្វេ ឬកិនទឹកផ្លែឈើ វាតែងតែចេញពពុះជានិច្ច មានមនុស្សមួយចំនួនបែរជាដួសវាចេញទៅវិញ ប៉ុន្តែតើអ្នកដឹងទេថា វាអាចផ្តល់អត្ថប្រយោជន៍ដែលអ្នកនឹកស្មានមកដល់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពពុះនៃតែ
នៅពេលដែលអ្នកឆុងតែ ប្រសិនជាវាចេញពពុះ អ្នកអាចញ៉ាំទាំងពពុះនេះបាន ព្រោះវាមានសារធាតុដែលអាចជួយទប់ទល់នឹងមេរោគផ្សេងៗ ថែមទាំងអាចជួយឲ្យរាងកាយមិនសូវស្រូបយកជាតិខ្លាញ់ច្រើនឡើយ។
ពពុះនៃទឹកផ្លែឈើ
ពពុះនៃទឹកផ្លែឈើដែលអ្នកទើបនឹងកិនរួច អ្នកអាចញ៉ាំបាន ព្រោះវាមិនប៉ះពាល់ដល់សុខភាពអ្នកនោះទេ វាមានសារធាតុចិញ្ចឹមដែលអាចផ្តល់ឲ្យអ្នកបាន។
ពពុះនៃកាហ្វេ
នៅពេលដែលអ្នកឆុងកាហ្វេរួច បើវាចេញពពុះ អ្នកអាចញ៉ាំវាបាន វាមិនប៉ះពាល់ដល់សុខភាពអ្នកទេ។
ពពុះនៃសាច់
នៅពេលដែលអ្នកចម្អិនសម្លដោយប្រើសាច់ផ្សេងៗ ហើយវាចេញពពុះ អ្នកត្រូវតែដួសពពុះនោះចេញ ព្រោះនៅក្នុងពពុះនៃសាច់ទាំងនោះអាចធ្វើឲ្យប៉ះពាល់សុខភាពអ្នកបានយ៉ាងងាយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)