ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចប្រាប់អ្នកថា កូនក្នុងផ្ទៃកំពុងតែស្ថិតនៅខុសកន្លែង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកធ្លាប់ដឹងរួចមកហើយថា នៅពេលដែលអ្នកមានផ្ទៃពោះ នោះរដូវអ្នកនឹងមិនមកទៀតទេ ដោយក្រោយពេលដែលអ្នកសម្រាលរួច ទើបរដូវនោះមកវិញ។ នៅពេលដែលកូនស្ថិតខុសកន្លែង ក៏អ្នករាំងរដូវដែរ។ ដូចនេះ ពេលដែលអ្នកមិនឃើញមានរដូវមក អ្នកគួរតែទៅពិនិត្យមើលអេកូល ទើបអាចដឹងថាកូននៅត្រូវកន្លែងឬទេ។
- នៅពេលដែលអ្នកមានផ្ទៃពោះ ជាធម្មតា នឹងមិនមានឈាមមកទេ។ ប៉ុន្តែប្រសិនជាអ្នកមានផ្ទៃពោះ តែងធ្លាក់ឈាម ហើយដំបូងតិច យូរទៅច្រើន នោះអ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យ ព្រោះអ្នកកំពុងតែប្រឈមមុខនឹងការមានកូនខុសកន្លែងហើយ។
- កូនក្នុងផ្ទៃបើស្ថិតនៅខុសកន្លែង នោះនឹងធ្វើឲ្យអ្នកម្តាយតែងកើតមានអាការៈឈឺពោះខុសពីធម្មតា។ ជាពិសេស បើធ្ងន់ធ្ងរ អាចធ្វើឲ្យអ្នកឈឺពោះដល់សន្លប់ក៏មានដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ទើបអាចចៀសពីគ្រោះថ្នាក់ទាំងឡាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)