ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអាចបង្ហាញអ្នកថាស្បូនអ្នកកំពុងតែដុះដុំសាច់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលស្បូនអ្នកដុះដុំសាច់ នោះរដូវអ្នកអាចច្រើនជាងមុនខុសពីធម្មតា ដោយមកច្រើន ធ្វើឲ្យអ្នកត្រូវផ្លាស់ប្តូរសម្លីអនាម័យជាញឹកញាប់។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយអាចវិលមុខ ព្រោះកើតមានអាការៈខ្វះឈាម។
- នៅពេលដែលស្បូនអ្នកមានដុំសាច់ អ្នកនឹងអាចស្ទាបដឹងដុំសាច់នោះនៅពោះអ្នក។ ជាពិសេស ពេលព្រឹកក្រោកពីគេងអ្នកមិនទាន់ទៅបត់ជើងតូច អ្នកនឹងអាចស្ទាបឃើញដុំសាច់មួយនោះនៅពោះអ្នក។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាការៈ២នេះ ទើបអ្នកអាចពិនិត្យ និងព្យាបាលបានទាន់ពេលវេលា៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)