មនុស្សភាគច្រើនតែងជួបអាការៈឈឺខ្នងផ្នែកខាងលើក្នុងពេលវេលាណាមួយនៃជីវិត ដែលវាអាចបណ្តាលមកពីការហាត់ប្រាណខ្លាំង ជំហររាងកាយមិនល្អ ឬមានរបួសជាដើម។ អាការៈនៃការឈឺខ្នងផ្នែកខាងលើនេះអាចមានដូចជា ឈឺសាច់ដុំ និងឈឺខ្ទក់ៗនៅខ្នងតែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មនុស្សជាច្រើនជឿថា កាលណាស្រ្តីមានសុដនធំពេកអាចធ្វើឲ្យឈឺខ្នងផ្នែកខាងលើដែរ។ តាមទ្រឹស្តីបានឲ្យដឹងថា ទម្ងន់របស់សុដន់នឹងដាក់សម្ពាធទៅលើសរសៃចងឆ្អឹង និងសាច់ដុំនៅខ្នង ដែលជាហេតុនាំឲ្យមិនមានផាសុកភាព។ រឿងនេះគិតទៅដូចជាមានទំនាក់ទំនងឡូហ្ស៊ិចដែរ ប៉ុន្តែអ្នកជំងឺឈឺខ្នងផ្នែកខាងលើគឺជាជំងឺដែលកើតឡើងញឹកញាប់សម្រាប់គ្រប់ៗគ្នា ដោយមិនខ្វល់ថាជាភេទអី ឬទំហំសុដន់ឡើយ។
ទំនាក់ទំនងរវាងសុដន់ដែលធំៗ និងការឈឺខ្នងឃើញថាមានលក្ខណៈស្មុគស្មាញខ្លាំងដោយសារតែមានកត្តាជាច្រើនចូលរួម។ ប៉ុន្តែការស្រាវជ្រាវមួយចំនួនដែលមានដែនកំណត់នោះបានកំណត់ថា អ្វីដែលធ្វើឲ្យសុដន់ធំជាប់ទាក់ទងនឹងការឈឺខ្នងផ្នែកខាងលើនោះគឺមកពីស្រ្តីក្រោយរាំងរដូវតែម្តង។ ប៉ុន្តែក្នុងការសិក្សានេះ អ្នកចូលរួមភាគច្រើនគឺជាមនុស្សធាត់ និងធាត់ជ្រុល។ អ្នកខ្លះក៏ពាក់អាវទ្រនាបមិនត្រឹមត្រូវផងដែរ។ រឿងនេះអាចបញ្ជាក់ថា មានកត្តាផ្សេងៗទៀតដូចជា ទម្ងន់រាងកាយកាន់តែធ្ងន់ ឬការគៀបសរសៃប្រសាទ គឺជាកត្តាដំបូងនាំឲ្យឈឺខ្នងផ្នែកខាងលើដែរ។ មានមូលហេតុនៃការឈឺខ្នងមួយចំនួនដែលយើងគួរតែគិតគូរបន្ថែមដូចជា៖
- របួសនៅទ្រនាបឆ្អឹងកងខ្នង ឬក្លន
- រលាកឆ្អឹងខ្ចីក្នុងសន្លាក់ឆ្អឹងកងខ្នង
- ឈឺសាច់ដុំ
- បាក់ឆ្អឹងកងខ្នង។
ការឈឺចាប់នៅខ្នងមិនគ្រាន់តែធ្វើឲ្យគ្មានផាសុខភាពដែលនាំឲ្យអ្នកជំងឺជឿថាទាក់ទងនឹងទំហំសុដន់ទេ តែអ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា ទំហំសុដន់ធំៗគឺជាកត្តាជំរុញដល់ការឈឺចាប់នៅខ្នង និងស្មាដ៏ធំមួយ។
តាមការសិក្សាដ៏តូចមួយក្នុងឆ្នាំ ២០០៨ ទៅលើទំហំសុដន់ ភាពសមសួននៃការពាក់អាវទ្រនាប និងការឈឺទ្រូងលើស្រ្តីវ័យក្មេង បានរកឃើញថាស្រ្តីដែលចូលរួមទាំងអស់គឺពាក់អាវទ្រនាបមិនបានត្រឹមត្រូវ។ ក្រៅពីនេះ ស្រ្តីដែលមានទំហំសុដន់ធំៗទំនងងាយនឹងពាក់អាវទ្រនាប់មិនបានត្រឹមត្រូវខ្លាំងណាស់។ អ្វីដែលគេជឿជាញឹកញាប់ គឺពាក់អាវទ្រនាប់មិនបានត្រឹមត្រូវ និងជំហរមិនត្រឹមត្រូវអាចនាំឲ្យឈឺខ្នងផ្នែកខាងលើ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកស្រាវជ្រាវនិយាយថា អាវទ្រនាប់ដែលពាក់ត្រូវល្អឃើញថាមិនបង្កជាការឈឺចាប់អ្វីឡើយ។ ប៉ុន្តែបើសិនជាពាក់មិនបានត្រឹមត្រូវ ឬខុសលេខ វាអាចនាំឲ្យខូចមុខងារទ្រទ្រង់សុដន់បាន ដែលរឿងនេះនឹងធ្វើឲ្យមិនមានផាសុកភាពឡើយ៕