ការរមាស់នៅតំបន់ក្រោយបំពង់ករជាប់រហូតអាចកំណត់រោគវិនិច្ឆ័យថាជា ការហូរទឹកសម្បោរនៅក្រោយបំពង់កបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំពោះវិធីព្យាបាលដែលញឹកញាប់បំផុតសម្រាប់បញ្ហានេះ បងប្អូនអាចធ្វើដូចខាងក្រោមនេះ៖
- បើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមដល់បន្ទប់ ឬងូតទឹកក្តៅ
- ចូរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បីជួយពង្រាវសម្បោរដែលហូរចេញមក
- ចូរគេងកល់ខ្នើយឲ្យខ្ពស់
- ផ្តល់សំណើមដល់ខាងក្នុងច្រមុះតាមរយៈការប្រើសេរ៉ូមប្រៃបន្តក់
- ចូរប្រើថ្នាំបំបាត់ការតឹងច្រមុះ ឬថ្នាំប្រឆាំងអាឡែហ្ស៊ី។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាវិធីសាស្រ្តអស់ទាំងនេះមិនមានប្រសិទ្ធភាពទេ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីវិធីព្យាបាលដែលសមស្របតាមវេជ្ជបញ្ជា៕