របបអាហារសម្រាប់អ្នកញ៉ាំបួសគឺមានភាពតឹងរឹងខ្លាំងណាស់ចំពោះអាហារដែលត្រូវញ៉ាំ និយាយរួមគឺមិនឲ្យញ៉ាំអាហារមានជាតិសាច់ឡើយទោះបីជាទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោក៏ដោយ។ មនុស្សភាគច្រើនដែលញ៉ាំអាហារបួសបែបនេះជឿថា វានឹងធ្វើឲ្យជីវិតរបស់ពួកគេកាន់តែមានសុខភាពល្អ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខណៈពេលដែលវាអាចជាការពិតក៏ដោយ តែមានការសិក្សាច្រើននិយាយថា យកល្អគួរតែយល់ដឹងអំពីលក្ខខណ្ឌនៃអាហារមានតុល្យភាពផង ដែលវាត្រូវការអាហារគ្រប់ប្រភេទចូលរួមជាមួយគ្នា។
យោងទៅតាមសេចក្តីរាយការណ៍ថ្មីៗបានឲ្យដឹងថា អ្នកញ៉ាំអាហារបួសប្រហែលជាប្រឈមនឹងគ្រោះថ្នាក់នៃការកង្វះវីតាមីន B12 ធ្ងន់ធ្ងរ ដែលរឿងនេះអាចប្រឈមខ្លាំងនឹងការខូចសរសៃប្រសាទ ស្ពឹងជាប់រហូត និងខូចខួរឆ្អឹងខ្នងថែមទៀតផង។ គ្រូពេទ្យនិយាយថា ខណៈពេលដែលមនុស្សជាច្រើនជឿថា ភាពគ្រោះថ្នាក់ទាំងនេះគឺជាជំនឿមិនត្រឹមត្រូវ តែវាគឺជាការពិត ហើយអ្នកដែលញ៉ាំអាហារបួសត្រូវតែយកចិត្តទុកដាក់អំពីរឿងនេះឲ្យមែនទែន។
ខណៈពេលដែលវាអាចនឹងត្រូវការពេលច្រើនឆ្នាំសម្រាប់មនុស្សយើងទៅជាកង្វះវីតាមីននេះ ហើយប្រឈមមុខនឹងបញ្ហាសុខភាពខាងលើ តែមនុស្សយើងត្រូវតែយល់ដឹង និងទទួលស្គាល់បញ្ហាទាំងនេះឲ្យមែនទែនផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ខាងក្រោមនេះគឺជាអាហារមួយចំនួនតូចដែលសម្បូរទៅដោយវីតាមីន B12 ហើយក៏គួរតែបញ្ចុលទៅក្នុងរបបអាហារផង ជាពិសេសអ្នកដែលកំពុងតែមានវីតាមីន B12 ទាបស្រាប់តែម្តង៖
- ផលិតផលធ្វើពីទឹកដោះគោ
- ស៊ុត
- ផ្សិត
- ត្រីសាឌីន
- សាច់គោ
- ត្រីធូណា
- ត្រីសាលម៉ុង៕