សត្វចិញ្ចឹមអាចធ្វើឲ្យអ្នកយល់ថា វាជាសមាជិកគ្រួសារមួយដែរ។ ប៉ុន្តែនៅពេលអ្នកមានផ្ទៃពោះ អ្នកត្រូវតែប្រុងប្រយ័ត្នឲ្យខ្លាំង និងយកចិត្តទុកដាក់បន្ថែមសម្រាប់សត្វចិញ្ចឹមនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់ស្រ្តីមានផ្ទៃពោះដែលមានសត្វចិញ្ចឹម យកល្អគួរតែមានភាពប្រុងប្រយ័ត្នដូចខាងក្រោមនេះ៖
- មិនត្រូវឲ្យសត្វនេះលោតនៅពីលើពោះអ្នកឡើយ
- បើសិនជាឆ្កែអ្នកខាំ ឬលោត ចូរបង្រៀនវាឲ្យឈប់ធ្វើបែបនេះមុនពេលអ្នកសម្រាលកូន
- ចូរប្រាកដថា សត្វចិញ្ចឹមអ្នកចាក់វ៉ាក់សាំងគ្រប់គ្រាន់ និងរំលឹកអស់ហើយ
- ចូរនៅឲ្យឆ្ងាយពីសត្វដែលមានជំងឺ ឬសត្វដែលប្លែកមុខ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរសុំឲ្យសមាជិកគ្រួសារណាម្នាក់ដែលមិនមានផ្ទៃពោះលាងសម្អាតលាមកសត្វចិញ្ចឹម
- ចូរសុំឲ្យប្តី ឬសមាជិគ្រួសារចំណាយពេលឲ្យច្រើនជាមួយសត្វចិញ្ចឹមអ្នកផង៕